អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ម៉ូតូកង់បី«ឡាមប្រ៊ុយតា» ដែលគ្មានពាក់ស្លាកលេខ កំពុងធ្វើចរាចរណ៍លើដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ ជំរុញឲ្យខណ្ឌទាំង១២បើក ប្រតិបត្តិការឃាត់ម៉ូតូកង់បី ផលិតនៅប្រទេសឥណ្ឌា ដោយ ពុំបានចុះបញ្ជី និងពុំមានស្លាកលេខសម្គាល់ត្រឹមត្រូវ មក រក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាលោកស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យកម្លាំងតាមបណ្តាប៉ុស្តិ៍ខណ្ឌទាំង១២ ចុះចាប់ឃាត់ម៉ូតូកង់បីគ្មានស្លាកលេខកំពុងធ្វើចរាចរណ៍ ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជម្រាបជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញរៀបចំបំពេញបែបបទចុះបញ្ជីធ្វើស្លាកលេខជូនម្ចាស់ម៉ូតូកង់បីទាំងអស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យ ចាប់ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា រដ្ឋបាលរាជធានីភ្នំពេញពុំមានចេតនាបង្កការរំខាន ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនម្ចាស់ម៉ូតូកង់បីខាងលើនេះឡើយ ផ្ទុយទៅវិញ នេះជាការអនុវត្តច្បាប់ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print