ភ្នំពេញ៖ តារាសម្តែងជើងចាស់ លោកយាយចាន់ ស៊ីផាន់ បានទទួលមរណភាពហើយក្នុងជន្មាយុ៩៣ឆ្នាំ កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៧ នៅវេលាម៉ោង៤រសៀល នៅគេហដ្ឋានរបស់លោកយាយ ក្រោយស្ថានទូតចិន ស្របជាមួយនឹងសាកសពរបស់លោកយាយ ក៏តម្កល់នៅទៅនោះដែរ។
លោកយាយចាន់ ស៊ីផាន់ ដែលជាតារាសម្តែងជើងចាស់នោះ បានធ្លាក់ខ្លួនឈឺ ថែមទាំងសុំនូវបំណងមួយមុននឹងលោកស្លាប់។ ការមរណភាពរបស់អតីតតារាសម្តែងជើងចាស់រូបនេះបានបន្សល់នូវភាពទុក្ខសោក ដល់ក្រុមគ្រួសារយ៉ាងខ្លាំង ហើយនេះក៏ជាការបាត់បង់តារាសម្តែងដែលមានទេពកោសល្យមួយរូបទៀតហើយសម្រាប់វិស័យសិល្បៈ ។
សូមដួងវិញ្ញាណក្ខន្ធរបស់លោកយាយចាន់ ស៊ីផាន់ អន្ទោលទៅយោនយកនៅក្នុងភពសុកគតិកុំបីឃ្លៀងឃ្លាតទៅទីដទៃឡើយហោង៕
...