ជួយអន្តាគមន៍មិនទាន់ ផ្ទះមួយខ្នងរងការឆេះអស់ទាំងស្រុងនៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ផ្ទះមួយខ្នងមានទំហំ៦,៥ម៉ែត្រ គុណ ៧.៥ម៉ែត្រ ធ្វេីអំពីឈេីដំបូលប្រក់ស៊ីហ្វូស៊ីម៉ងត៍ខាងក្រេាម រៀបឥដ្ឋ បានរងការឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកប៉ាល់គ្រឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ម្ចាស់ផ្ទះឈ្មោះ តុង រិទ្ធិ ភេទ ប្រុស អាយុ ​៤១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ករណីគ្រោះអគ្គីភ័យនេះបានបំផ្លាញសម្ភារ:រួមមាន ទូរឈេីចំនួន៤ ទូរទឹកកកចំនួន០១ ទូរទស្សន៍ចំនួន០២គឿង តុ កៅអី ដែកអ៊ីណុកចំនួន០១ឈុត ធុងបាស់ចំនួន០១ ម៉ាញ៉េចំនួន០១ និងសម្ភារះក្មុងផ្ទះឆេះអស់មួយចំនួនទៀត។

តាមរយៈរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តការ មិនបានចេញរថយន្តជួយបាញ់ទឹកពន្លត់អគ្គិភ័យទាន់ពេលទេ ដោយសារទីតាំងកើតហេតុ មានចម្ងាយឆ្ងាយរហូតដល់ទៅ១៨គីឡូម៉ែត្រឯណោះ។ ចំណែកមូលហេតុបណ្តាល មកពីផ្ទុះសេខ្សែភ្លេីង ហើយក៏មិនបង្កអេាយមនុស្សណាម្នាក់ រងរបួស ឬស្លាប់ឡេីយ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print