តើផ្លូវបេតុង សូរិយាវ័រ្មនទី២ ជារបស់ឈ្មួញម្នាក់ពីនាក់នោះ ឬជាផ្លូវសាធារណៈសំរាប់ប្រជាពលរដ្ឋធ្វើរដំណើរ???

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើរដំណើរឆ្លងកាត់ផ្លូវបេតុងសូរិយាវ័រ្មនទី២ ក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម បានសម្តែងការមិនសប្បាយចិត្តជាខ្លាំង ចំពោះទង្វើឈ្មួញរកស៊ីដឹកទំនិញ មានរថយន្តធំៗដាក់បិទផ្លូវ ។

ពួកគាត់បានលើកឡើងដូចៗគ្នា និងបានសំណូមពរទៅលោកភិបាលខេត្ត គួច ចំរើន សូមជួយពិនិត្យមើល សកម្មភាពឈ្មួញយករថយន្តយីឌុបដឹកគ្រឿងសំណង់ចូលក្រុង និងយកផ្លូវសាធារណៈខាងលើ ធ្វើជាចំណត ផ្តាច់មុខផង ជាពិសេសករណីឈ្មួញលក់គ្រឿងសំណង់មួយចំនួន តែងតែយកផ្លូវសាធារណៈធ្វើជាចំណត សម្រាប់លើកដាក់អីវ៉ាន់របស់ខ្លួន ។

ជាក់ស្តែង ជារឿយៗនៅតាមបណ្តោយផ្លូវបេតុងសូរិយាវ័រ្មនទី២ ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុង-ខេត្ត កំពង់ចាម ក្រុមឈ្មួញលក់គ្រឿងសណង់ពីរទៅបីនាក់ តែងតែចតរថយន្តយីឌុប លើកដាក់ទំនិញ ស្រេចតែចិត្តជារៀងរាល់ថ្ងៃ ។ ផ្ទុយទៅវិញសកម្មភាពបែបនេះ មិនត្រូវបានសមត្ថកិច្ច ឬអាជ្ញាធរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់ និងមានវិធានការម្តងណាឡើយ ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print