រថយន្តមិនចាំម៉ាក១គ្រឿងបុកម៉ូតូSIRIUSពេញទំហឹងស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈពេលជិះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់ហើយត្រូវរថយន្តមិនចាំម៉ាក១គ្រឿងបើកបុកនិងកិនម៉ូតូដាច់ជាពីរហើយអ្នកបើកបរបន្ថែមល្បឿនរត់គេចខ្លួនបាត់។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១១ខែវិឆ្ឆិកាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងផ្លូវលំភូមិត្រពាំរាំងថ្មីសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ លី ម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំមានមុខរបរជាអ្នកបើករថយន្តមានស្រុកកំណើតនៅភូមិបវិល ឃុំបវិល ស្រុកមង្គុលបុរីខេត្តបាត់ដំបង។ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេ
ឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកSIRIUSព័ណខ្មៅលាយក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង1B3616ជិះឌុបគ្នា
តាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបទចូលផ្លូវលំស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនគោលបំណងឡើងផ្លូវហាណូយក៍បុកនិងម៉ូតូរងគ្រោះចំពាក់កណ្តាលលាន់ដូចរន្ទះបណ្តាលអោយបុរសម្នាក់ស្លាប់បាត់នង់ជីវិតភ្លាមៗនៅកន្លែងនិង
ម្នាក់ទៀតរងរបួសធ្ងន់។ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រចំណែកម៉ូតូរថយន្តកិនដាច់ជាពីរហើយរថយន្តបង្កបើរត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងដឹកម៉ូតូរងគ្រោះទៅរក្សារទុកនៅនគរបាលចរាចរណ៍ខណ្ឌសែនសុខចំណែកសពជនរងគ្រោះបានដឹកយកទៅតម្កលវត្តទឹកថ្លារងចាំសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ តុង សីហា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print