ខេត្តកណ្តាល : លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចធ្វើការចោទប្រកាន់ម្ចាស់ទីតាំង ទទួលបញ្ចាំម៉ូតូមិនប្រក្រតីពីបទ”ទទួលផលចោរកម្ម” តាមមាត្រា៣៩៩ មាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ។
លោកព្រះរាជអាជ្ញររងបានបញ្ជាក់បន្ថែមទៀតថា បទល្មើសនេះត្រូវផ្តន្តាទោសពី០២ឆ្នាំទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
ម្ចាស់ទីតាំងមានឈ្មោះ ស៊ុយ កុសលហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ។
បច្ចុប្បន្នសំណុំរឿងលោកព្រះរាជអាជ្ញារងបានបញ្ជូនទៅអោយលោកចៅក្រមស៑ើបសួរដើម្បីសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ទីតាំងដែលស្តុកទុកម៉ូតូជាច្រើនគ្រឿងពោលគឺ លំនៅដ្ឋានទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត្តិ ត្រូវបាន នគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងការិយាលយ័ព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការខេត្តកណ្តាលដោយមានការសម្របសម្រួលពីលោកឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបានចុះប្រតិបត្តិការឆែរឆេរ និងរកឃើញម៉ូតូ២៥គ្រឿង ។
ហេតុការណ៍ចុះឆែរឆេរកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ -នៅចំណុច៖ផ្ទះរបស់ឈ្មោះស៊ុយ កុសលស្ថិតក្នុង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់អោយដឹងថាជនល្មើស១នាក់
-ឈ្មោះ ស៊ុយ កុសលហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ៖
-ម៉ូតូចំនួន ២៥គ្រឿង ក្នុងនោះរួមមាន៖
១-ម៉ាកiconផ្លាកលេខកណ១S៣៨៣៥
២-ម៉ាកHONDA១២៥ផ្លាកលេខកណ១V២៦០៣
៣- ម៉ាកTodayផ្លាកលេខ១FK៤៣៧៨
៤-ម៉ាកហុងដា១២៥ ផ្លាកលេខក្រចេះ១D៣៥០៧
៥-ម៉ាកSCOOPYផ្លាកលេខកំពង់ស្ពឺ១J៨៥៨៣
៦-ម៉ាកហុងដា១២៥ផ្លាកលេខភ្នំពេញ១BY១៤៨៥
៧-ម៉ាកហុងដា១២៥ ផ្លាកលេខភ្នំពេញ១FX៨៦៦៥
៨-ម៉ាកWaveផ្លាកលេខភ្នំពេញ១BQ២៦៧៦
៩-ម៉ាកVIVAផ្លាកលេខភ្នំពេញ១AI៩១៧៦
១០-ម៉ាកYAMAHAFZផ្លាកលេខភ្នំពេញ១CK៩៥២៧
១១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១FE៥០៩៧
១២-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ
១៣-ម៉ាកVIVaផ្លាកលេខរដ្ឋ១៦.១.០១១២
១៤-ម៉ាកNexផ្លាកលេខភ្នំពេញ១FA៤២៨៩
១៥-ម៉ាកSmashផ្លាកលេខភ្នំពេញ១AV៩៥២៨
១៦-ម៉ាកហុងដា Waveផ្លាកលេខភ្នំពេញ១GM៧០៨៩
១៧-ម៉ាក ហុងដា១២៥គ្មានផ្លាកលេខ
១៨-ម៉ាកTodayផ្លាកលេខភ្នំពេញ១FJ៩៩៦៥
១៩-ម៉ាកLetsផ្លាកលេខភ្នំពេញ១CS២០៧៤
២០-ម៉ាកTodayផ្លាកលេខភ្នំពេញ១V ០៩៩៨
២១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១DG៧៦៩៩
២២-ម៉ាកLetsកូនទាគ្មានផ្លាកលេខ
២៣-ម៉ាកIConផ្លាកលេខភ្នំពេញ១AR០៨៦៩
២៤-ម៉ាកហុងដា១២៥ផ្លាកលេខពោធិ៍សាត់១D៥១២៥
២៥-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ។
លោកអធិការបានបញ្ជាក់ថា: នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង៣០នាទី ដោយទទួលបានបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការ នគរបាលក្រុងតាខ្មៅសហការជាមួយកំលាំងការិយា ល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាលបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះស៊ុយ កុសល ដែលធ្វើអាជីវកម្មខុស
ច្បាប់ បានរកឃើញម៉ូតូខាងលើដោយមានឯកសារសំគាល់ខ្លះហើយភាគច្រើនពុំមានឯកសារសំគាល់
ឡើយ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូដូចខាងលើដោយមានឯកសារខ្លះ ពុំមានឯកសារខ្លះហើយក្នុងចំណោមម៉ូតូខាងលើគឺខ្លួនទិញដាច់បានចំនួនពីរគ្រឿង ក្នុង ១គ្រឿងតម្លៃ១៥០ដុល្លា ៕ ដោយ: ឆ ដា