បុរសជនជាតិចិនម្នាក់ចូលដេកក្នុងផ្ទះសំណាក់ មួន មរកត សង្ស័យដួលក្នុងបន្ទប់ហើយបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិននាំស្រី្តម្នាក់មកដេកក្នុងផ្ទះសំណាក់ មួន មរកត បានប្រហែលជាកន្លះម៉ោងសង្ស័យដួលក្នុងបន្ទប់បណ្តាលអោយមានរបួស​​ ហើយត្រូវស្ត្រីដែលមកជាមួយនោះហៅអោយសន្តិសុខផ្ទះសំណាក់​ជួយលើកដាក់ម៉ូតូរឺម៉កកង់ទៅមន្ទីពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ)ដើម្បីជួយសង្គ្រោះប៉ុន្តពេលទៅដល់បានរយះពេលជាង២ម៉ោងក៍ដាច់ខ្យល់ស្លាប់។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាល ពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខA០៥ យុីហោ មួន មរកត តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលិសបានប្រាប់ថា ករណីខាងលើនេះតាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧មកម្លេះគឺមានជនជាតិចិនប្រុសស្រី២នាក់បានជិះរថយន្ត១គ្រឿងម៉ាកCRVព័ណស្លែពាក់ស្លាកលេខកំពង់ចាម2A0128ចូលមកជួលបន្ទប់ លេខA០៥ដើម្បីសំរាកនៅម៉ោង២២និង៥៣នាទីយប់ថ្ងៃទី១២ពេលចូលបានប្រហែលជាកន្លះម៉ោងស្រាប់តែ ស្រ្តីជនជាតិចិនដូចគ្នាបានចេញមកពីបន្ទប់ស្រែកអោយសន្តិសុខជួយលើកបុរសរងគ្រោះនោះដាក់លើម៉ូតូកង់បីដឹកយកទៅមន្ទីពេទ្យលោកសង្ឃដើម្បីសង្គោះប៉ុន្តបានរយះពេលជាង២ម៉ោងគាត់ក៍ស្លាប់នៅម៉ោង២ទៀបភ្លឺឺថ្ងៃទី១៣ខែឆ្នាំដដែល។

តាមការឆ្លើយបំភ្លឺរបស់បុរសម្នាក់ឈ្មោះ យឿន ម៉េត អាយុ២៤ឆ្នាំដែលជាសន្តិសុខក្នុងផ្ទះសំណាក់នោះបានប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី១២វេលាម៉ោង២២និង៥៣នាទីយប់មានជនជាតិប្រុសស្រី២នាក់បានមក ជួលបន្ទប់ផ្ទះសំណាក់លេខA០៥ដើម្បីសំរាកប៉ុន្តែបានប្រហែលកន្លះម៉ោងគាត់ក៍ឃើញស្ត្រីជនជាតិចិនដែល មកជាមួយនោះស្រែកអោយគាត់ជួយពេលនោះរូបគាត់ក៍ទៅជួយឃើញបុរសខាងលើមានស្នាមរបួសកន្លែក្បាលដោយសង្ស័យថាបុរស់នោះដួលក្នុងបន្ទប់។ហើយគាត់ក៍ជួយលើកបុរសជនជាតិចិននោះដាក់លើម៉ូតូកង់បីក៍ដឹកចេញទៅបាត់។ លុះដល់ថ្ងៃទី១៣ខែឆ្នាំដដែលក៍មានស្ត្រីដែលមកជាមួយជនរងគ្រោះនោះមក យករត់យន្តទៅវិញ។

ប៉ូលិសប្រាប់ថា បុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ហៃ ជួហ្វឹង អាយុ៤២ឆ្នាំ នាយករងនៅ សហគមន៍ ហឺណាន កាន់លិខិតឆ្លងដែនលេខG៥៥៤៣៩០៥៥ ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកស្ត្រីជនជាតិចិនដូចគ្នាដែលមកជាមួយបុរសរងគ្រោះនោះមានឈ្មោះ ឈឹន លី អាយុ៣៦ឆ្នាំ ស្នាក់ជាមួយគ្នា ។

បច្ចុប្បន្នសពតំកល់នៅវត្តស្ទឹងមានជ័យ រង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print