ខេត្តមណ្ឌលគិរី ៖ នារីម្នាក់បានរងនូវអំពើប្លន់យកលុយអស់៤០០ដុល្លារ ពីចោរម្នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់ កាលពីវេលាយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមពូឡា ភូមិពូហ្យាម ឃុំមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
នារីរងគ្រោះដែលនូវអំពើប្លន់ឈ្មោះ ធិន ម៉ី អាយុ២៩ឆ្នាំ ត្រូវជនសង្ស័យប្រើអាវុធអាកា៤៧ ជាមធ្យោបាយភ្ជង់គំរាម និងប្រើកាំបិតកាប់បណ្តាលឲ្យរងរបួសជាច្រើនកន្លែងផងដែរ ។ ប៉ុន្តែក្នុងគ្រានោះ នារីគ្រោះបានប្រតាយប្រតប់គ្នាដណ្តើមបានអាវុធអាកា១ដើម គ្មានគ្រាប់ តែជនសង្ស័យបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្យុល តុលា ហៅគ ភេទប្រុស ជាមនុស្សគ អាយុ២១ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុខាងលើ ប្លន់យកបានប្រាក់ចំនួន៤០០ដុល្លារ ។
ករណីនេះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ បច្ចប្បន្នកំពុងតាមចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង