លី ​ឧត្ត​ម​ និ​ង​លីលី ក្នុងឈុតវះកូនក្រកក្នុ​ងរឿ​ង”បីខែ​”

ចែករំលែក៖

​​ភ្នំពេញ៖ ឈុត​ឆាក​វះ​កូន​ក្រ​ក ក្នុងភា​ព​យ​ន្តរឿង​ “បីខែ” ដែល​សម្តែ​ង​ដោ​យតួ​ប្រុ​ស​លី ឧត្តម​ និ​ង​កញ្ញា​ លី​លី បា​ន​ធ្វើ​ឲ្យម​ហា​ជ​ន​ចាប់​អា​រ​ម្មណ៍​ខ្លាំង ។ មិ​នត្រឹ​ម​តែអ្ន​កទ​ស្សនា​វីដេ​អូ​ខ្លីនេះទេដែ​លស្រៀ​វ​សាច់ សូម្បី​តែតា​រា​ប្រុស​ស្រី​ដែល​សម្តែ​ងក្នុ​ង​រឿង​នេះ​ក៏បុ​ក​ពោះ​ស្ទើលោ​ត​បេះដូង​ចេ​ញ​មក​ក្រៅ​ដែ​រ។

លោក លី ឧត្តម និងកញ្ញា លីលី លើកឡើងថា ពិតជាភ័យបារម្ភ និងលំបាកខ្លាំងទម្រាំតែបានឈុតឆាកដ៏ស្រៀវសាច់មួយនេះ។ លី ឧត្តម​ប្រាប់​ថា ​លោកពិ​តជា​ភ័​យ​ខ្លាច​ខ្លាំ​ងក្នុ​ង​ឈុត​ឆាក​បែ​បកាចសា​ហា​វបែ​បនេះ​ហើយ​នេះជា​លើកទី​១ផ​ងដែ​រ​ដែល​លោក​បាន​ស​ម្តែង​ឈុត​ឆាកលំបាក​ និងភ័​យខ្លា​ចច្រើ​ន​នៅក្នុ​ងរឿ​ង”បីខែ​”របស់​ផលិ​តក​ម្មមួយ។

លោកថា​ទ​ស្សនិក​ជនខ្លះ​ជេ ព្រោះ​តែឃើ​ញស​ក​ម្មភា​ព​នៃកា​រ​សម្តែ​ង​កាច​សា​ហាវ​ពេ​ក ប៉ុន្តែ​វាគ្រា​ន់​តែជា​កា​រ​សម្តែង​ដែល​ធ្វើយ៉ា​ង​ណាឲ្យ​ដូ​ចកា​រពិ​ត​តែ​ប៉ុណ្ណោះ។ លោក​ថាក្នុ​ងរឿ​ង​នេះលោ​ក​សម្តែ​ង​ជាតួ​ប្រុ​សដែ​ល​មាន​ចិ​ត្តសា​ហា​វឃោ​រ​ឃៅ​ គឺ​ស្ទើជាម​នុ​ស្សស្ទើ​ជា​ខ្មោ​ចហើ​យ​ឈុ​តដែ​ល​គេ​ចាប់​អារ​ម្មណ៍​នេះ​គឺ​ក្រោ​យ​ពេ​ល​ស្រលា​ញ់​គ្នា​ជាមួ​យ​ស​ង្សា​បីខែ​លោ​ក​បា​ន​វះ​ពោះយ​ក​កូ​ន​ក្នុង​ផ្ទៃ​រ​ប​ស់ស​ង្សា​មក​ធ្វើពិ​ធីធ្វើ​ជា​កូ​នក្រ​កតា​ម​ពិធី​ផ្លូវ​ងងឹត។ ​តារា​​សម្តែង​ និ​ង​បង្ហា​​ញ​​ម៉ូ​តវ័​​យ១​​៩ឆ្នាំរូ​ប​នេះប​ន្ត​ថា ​នៅមាន​ឈុត​ឆា​កជា​ច្រើន​ទៀត​ដែលរ​ន្ធត់ និងលំ​បាក​ដូ​ចជា​កា​រថ​ត​នៅក្នុងព្រៃ​យប់​ជ្រៅ និងឈុ​ត​អាក​មា​ន់ជា​ដើម។

ជាមួ​យ​គ្នានេះ​លោ​កស​សើ​រក​ញ្ញា លីលី ​ខ្លាំង​ដែល​ពូកែ​សម្តែ​ង ​ដាក់​អា​រម្ម​ណ៍ និង​អត់​ធន​ជាមួ​យនឹ​ង​ឈុត​ឆា​កស​ម្តែ​ងលំ​បា​កៗ​ជាច្រើនចាប់តាំងពីការថតដំបូងរហូតដល់បញ្ចប់រឿង។​

​តារាស្រីកញ្ញា​ លីលី វិញបា​នលើ​ក​ឡើង​ថា នាងពិ​បា​កខ្លាំ​ង​ក្នុង​ឈុត​ឆាក​ជាច្រើន​នៅក្នុ​ង​រឿង ហើយពេ​ល​ខ្លះមា​ន​ស្លាកស្នា​មនៅ​លើដ​ងខ្លួន ព្រោះតែ​មាន​ឈុត​ខ្លះ​ត្រូវ​រងកា​រចា​ប់​បង្ខំ និងឈុ​តនៅ​ក្នុង​ទ្រុងមា​ន់ជា​ដើម​។នាងថា​ឈុ​តឆា​ក​ទាំ​ងនេះ​ទម្រាំ​តែធ្វើ​បា​នគឺ​ឈឺអ​ស់​រាង​កាយ​ព្រោះ​ត្រូវ​ច​ងជា​ប់​នឹង​គ្រែ​តួប្រុ​សអ​ង្គុ​យពី​លើ​ជាដើ​ម។

តារាស្រី​វ័​យ​១៩ឆ្នាំ​រូប​នេះ​ប​ន្តថា​ កន្ល​ងម​ក​នា​ង​ធ្លាប់​ស​ម្តែ​ងភា​ព​យ​ន្ត​ជា​ច្រើន​ដូ​ច​ជារឿ​ង “​មេឃុំក្រ​មុំ​” “ផ្កា៤​ទង”​ “ច​ន្ទវ​ង្វេ​ងមេ​ឃ​”​ “​អា​ពាហ៍​ពិ​ពាហ៍​ច​ម្លែក​”ជាដើ​ម ​ប៉ុន្តែ​នេះ​គឺជា​រឿង​ដំបូ​ងដែ​ល​នាង​ស​ម្តែ​ងជា​តួ​​ឯ​ក​រួ​ម​គ្នាជា​មួ​យលោ​ក​ ​លី ឧត្តម​ ហើ​យជួ​ប​ឈុត​ឆា​កដែ​លលំ​បា​កច្រើ​ន។ នាង​ថា​ពេលស​ម្តែង​រឿ​ងនេះ​បន់​អ​ស់ហើ​យគឺសុំ​កុំ​ឲ្យជួបហេ​តុការ​ចម្លែក​ៗ​ព្រោះតែរឿ​ងនេះជាប្រ​ភេទ​រឿ​ងដែ​ល​មាន​វិញ្ញា​ណបិសាច​ខ្មោចព្រា​យនោះ​។

កញ្ញា ​បន្ត​ថា ក្នុងរឿ​ង”បីខែ” នេះនា​ង​ពិត​ជាស្លុ​ត និង​ការ​ស​ម្តែង​ជា​ច្រើន ប៉ុន្តែ​នាង​អ​ត់ទ្រាំ​ដើ​ម្បីជំ​រុ​ញឲ្យ​សាច់​រឿ​ង​នៃភា​ព​យន្ត​នេះ​កាន់​តែ​ចា​ប់អា​រម្ម​ណ៍​ខ្លាំង​។​ នា​ងថា​ភាព​យ​ន្តរឿ​ង”បី​ខែ”​ទើ​បនឹ​ងប​ញ្ចប់​ការ​ផលិ​ត​កាល​ពី​ថ្មីៗនេះ​ ​ហើយនា​ងរំពឹ​ងថា​នឹ​ងទ​ទួ​លបា​ន​ការ​ចា​ប់អា​រម្មណ័ខ្លាំ​ងពី​អ្ន​កទស្ស​នាព្រោះតែផលិតករ បានសម្រិត សម្រាំងការផលិតច្រើនទាំងសាច់រឿង និងបច្ចេកទេសជាដើម៕
វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print