បណ្តាំចុងក្រោយ «ម៉ែខ្ញុំទៅហើយ» របស់កុមារីម្នាក់គិតខ្លីសម្រេចចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល : គួរអោយអនិច្ចារកុមារីម្នាក់ គិតខ្លី បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯង ដោយបន្សល់ទុកបណ្តាំ «ម៉ែខ្ញុំទៅហើយ» ទុកជូនម្តាយ ដែលស្តាប់ទៅគួរអោយក្តុកក្តួលពេញដួងចិត្ត ។

ហេតុការណ៍គួរអោយអាណិតនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុច​ផ្ទះជនរងគ្រោះភូមិអាចម៌កុក សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី សុខរត្ន័មុនី ភេទ​ស្រី អាយុ​១០ឆ្នាំ ជនជាតិខែ្មរមុខ​របរសិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​អាចម៌កុក សង្កាត់​កំពង់សំណាញ់  ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ។

តាមការបំភ្លឺម្តាយជនរងគ្រោះឈ្មោះ អ៉ិន សោភា អាយុ៤៦ឆ្នាំ មុខរបរកម្មការនីស្នាក់នៅភូមិខាងលើបានអោយដឹងថា ជនរងគ្រោះ​បានចេញពីរៀនម៉ោង១១:០០នាទី បានហូបបាយធម្មតាជាមួយម្តាយ វេលាម៉ោង ០០:០០នាទី ម្តាយបានទៅផ្សារ ។ លុះវេលាម៉ោង១៣:០០នាទីម្តាយបានត្រលប់មកពីផ្សារវិញ ក៏បានឃើញជន រងគ្រោះចងកនិងអាវក្រណាត់ពណ៌ក្រហម ដៃវែង ជាប់និងថ្នឹមផ្ទះក្នុងបន្ទប់ ហេីយក៏បាននាំគ្នាជួយលើក ជនរងគ្រោះ ស្រាយក្រណាត់អាវចេញ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ដោយបានសរសេរពាក្យបណ្តាំ (ម៉ែខ្ញុំទៅហេីយ)។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចដើម្បីចុះធើ្វការពិនិត្យ ។

ការសន្និដ្ឋាន  តាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរភូមិ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

ក្រោយការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់អោយម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ដោយ:ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print