លួចសត្វគោពីយប់ព្រឹកឡើងដើរកអ្នកទិញស្រាប់តែជួបនិងម្ចាស់គោចាប់អោយប្រគល់អោយប៉ូលិសល្មម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានធ្វើសកម្មភាពលួចយកសត្វគោ១ក្បាលបានសម្រេច ពេល យប់លុះព្រឹកឡើងសត្វគោនោះបានងាប់ហើយជនសង្ស័យក៍ដើរកអ្នកទិញគោនោះស្រាបតែហៅចំម្ចាស់គោដែលបាត់ហើយកំពងតែដើរកនោះមានអីចាប់ប្រគល់អោយប៉ូលិសល្មមករណីនេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចក្រោយមណ្ឌសុខភាពសែនសុខ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឈួន រ៉េត ប្រុសអាយុ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូអូរ ឃុំបឹងឈូក ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់គោមានឈ្មោះ ឈន សុខភី ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិក ស្នាក់នៅផ្ទះលេខ២០៦ផ្លូវលេខ២០៤ភូមិសែនសុខ៦សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីម្ចាស់គោបានរៀបរាប់ប្រាបសមត្ថកិច្ចថា៖ កាលពីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧រូបគាត់បានយកសត្វគោញីុ១ក្បាលព័ណសទៅចងនៅក្នុងក្រោលដីឡូមួយកន្លែងលុះនៅវេលាម៉ោង១និ៣០នាទីយប់គាត់ក៍បាត់សត្វគោហើយបាននាំគ្នាដើររកស្រាប់តែដល់វេលាម៉ោង៦ព្រឹកក៍មានមនុស្សម្នាក់មករកអ្នកទិញគោស្រាប់តែហៅប៉ះចំគាត់ដែលជាម្ចាស់គោបានបាត់ពីយប់ដែលកំពង់ដើរក។ពេលនោះគាត់ក៍សង្ស័យបានអោយជននោះជួនទៅកន្លែងគោនោះហើយក៍ឃើញជនសង្ស័យបានលើកសត្វគោដាក់លើរទេសហើយយក តង់មកក្របពីលើពេលនោះគាត់ក៍បើកតង់មើលទើបដឹងថាជាគោរបស់គាត់។ភ្លាមនោះជនសង្ស័យដែលទៅហៅគាត់ទិញសត្វគោនោះបានគេចខ្លួនបាត់នៅសល់តែបក្ខពួកម្នាក់ឈ្មោះ ឈួន រ៉េត ហើយគាត់ជា(ម្ចាស់គោ)បាននាំខ្លួនយកមកប្រគល់អោយប៉ូលិសប៉ុស្តិ៍ឃ្មួញតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print