ព្រះសង្ឃ៨៥អង្គ គង់នៅវត្តសសរ១០០ ពុលត្រីខ ចង្ហាន់ពេលព្រឹក

ចែករំលែក៖

ខេត្តក្រចេះ ៖  ព្រះសង្ឃ៨៥អង្គ ដែលគង់នៅវត្តសសរ១០០ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ  បានពុលចង្ហាន់ពេលព្រឹក (អាហារត្រីខ) នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដឹកទៅកាន់មន្ទីរ​ពេទ្យជាបន្តបន្ទាប់។

អធិការរងនគរបាលស្រុកសំបូរ លោក នួន សារិន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅពេលព្រះសង្ឃឆាន់អាហាពេលព្រឹក​ ហើយមានព្រះសង្ឃចំនួន៨៥អង្គ មានអាការៈ វិលមុខ ឈឺព្រះកេស ធីងធោង ក្អួតចង្អោរ។ ក្រោយកើតហេតុនេះភ្លាម ព្រះសង្ឃរងគ្រោះ ត្រូវបា​នអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងភូមិដឹកយកទៅសម្រាក​ព្យាបាលនៅមណ្ឌលសុខភាព ស្រុកសំបូរ ហើយព្រះសង្ឃដែលមានអាការៈធ្ងន់ធ្ងរ មានចំនួន៣៥អង្គ ក្រៅពីនេះស្រាលទេ ។

ទាក់ទិននឹងការពុលអាហារនេះ បុរសជាចុងភៅប្រចាំ វត្តសសរ១០០ បានប្រាប់​សមត្ថកិច្ចថា ពួកគេបានទិញត្រីគល់ព្រិច ត្រី​លលកស និងត្រីសំបកស្រឡៅនៅផ្សារសំបូរ យកទៅ​ខធ្វើជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃឆាន់ពេលព្រឹក ។ លុះពេលព្រះសង្ឃឆាន់រួច ស្រាប់តែមានអាការៈវិលមុខ ឈឺព្រះកេស ធីងធោង ក្អួតចង្អោរ ទើបសង្ស័យថា ពុលត្រីទាំងនោះតែម្តង ។

យ៉ាងណាក្រុមគ្រូពេទ្យ កំពុងដុតដៃដុតជើងព្យាបាលប្រគនដល់ព្រះសង្ឃទាំងនោះ​ឲ្យបានធូរស្រាលច្រើនហើយ ខណៈមន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវយកអាហារទាំងនោះ យកទៅពិសោធន៍រកជាតិពុលចេញពីអាហារទាំងនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print