ភ្នំពេញ ៖ មានការផ្លាស់ប្តូរភារកិច្ច លោក ម៉ក់ ហុង ជំនួសមកវិញដោយ លោក ហួរ ម៉េងវ៉ាង ជាអធិការនគរបាលខណ្ឌសែនសុខ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ។
ក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ត្រូវបានផ្ទេរភារកិច្ចទៅជានាយការិយាល័យនគរបាលទេសចរណ៍ និងជំនួសដោយលោក ហួរ ម៉េងវ៉ាង ពីអធិការរងខណ្ឌមានជ័យ ត្រូវបានតំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ទោ និងត្រូវបានផ្ទេរភារកិច្ចមកជាអធិ ការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ជាយក្រុង
...