រថយន្តដឹកខ្សាច់មួយចំនួនកំពុងធ្វើអោយអាជ្ញាធរខណ្ឌច្បារអំពៅរងការរិៈគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញៈ ទោះជាមានការរិតបន្តឹងទៅលើការដឹកជញ្ជូនរបស់រថយន្តធន់ធ្ងន់គ្រប់ប្រភេទយ៉ាងណាក៍ដោយ បញ្ហានេះនៅតែជាផលវិបាកដល់អាជ្ញាធរដដែលដោយសារតែម្ចាស់រថយន្តដឹកជញ្ជូនមួយមិនអនុវត្តតាមគោលការណែនាំរបស់អាជ្ញាធរខណ្ឌនោះឡើយពោលគឺបំពាន់ការណែនាំ ធ្វើអោយមហាជនរិៈគន់មក​លើ​អាជ្ញាធរ ។

ជាក់ស្តែងដូចឃើញក្នុងរូបវីដេអូនេះ រថយន្តដឹកខ្សាច់១គ្រឿងគ្មានរនាំងបាំងទប់ខាងក្រោយបានដឹកខ្សាច់​សើមចេញពីដេប៉ូលក់ខ្សាច់១កន្លែងស្ថិតនៅចំនុចដេប៉ូលក់អេតចាយគ្រប់ប្រភេទក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកទៅកាន់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង កាលពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ2017 បានធ្វើអោយអ្នកដំណើរតាមផ្លូវជាតិលេខ១ រិៈគន់ទៅលើអាជ្ញាធរខណ្ឌច្បារអំពៅទៅវិញ ដោយសាររថយន្ត ១គ្រឿងនេះដឹកខ្សាច់សើមហូធ្លាក់មកលើផ្លូវជាតិលេខ១ តាំងពីសង្កាត់និរោធ រហូតមកដល់សង្កាត់ព្រែកឯង ចំណែកម្ចាស់រថយន្តដឹកខ្សាច់មិនខ្វល់ពីការកំពប់ខ្សាច់មកលើផ្លូវជាតិធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា បញ្ហារថយន្តដឹកខ្សាច់ ដឹកដីនេះ អាជ្ញាធរខណ្ឌបានចាត់វិធានការទប់ស្កាត់ជាច្រើនលើកច្រើមសារហើយ ដែលវិធានការនោះធ្វើឡើងតាមរយៈហៅ​ម្ចាស់​រថយន្តដឹកដី ដឹកខ្សាច់ មកប្រជុំណែនាំ បើមិនអនុវត្តតាមការណែនាំទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការចាប់យកមករក្សាទុកបណ្ណោះអាសន្ននៅសាលាខណ្ឌដើម្បីជាការព្រមាន ។ វិធានការចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ នេះបានធ្វើជាប្រចាំទៅរថយន្តណាដែលបំពាននិងការណែនាំ ប៉ុន្តែលោកទទួលស្គាល់ថានៅមានភាពចន្លោះប្រហោងលើការងារគ្របគ្រងសណ្តាប់ធ្នាប់សាធារណៈ យ៉ាងណាក៍ដោយការងារនេះមិនបន្ធូរដៃទេ ។

ជាមួយគ្នានេះដែរក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅសូមអំពាវនាវអោយម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ទាំងអស់ដែលបើកបរឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារអំពៅត្រូវអនុវត្តតាមគោលការណែនាំរបស់អាជ្ញាធរខណ្ឌដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print