សាលាខណ្ឌដូនពេញ​ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅសាលាខណ្ឌដូនពេញ​ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ក្រោមអធិបតីភាព​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងលោក​ ហួត​ ចាន់យ៉ារ៉ាន់​ អធិការនគរបាលខណ្ឌដូនពេញ​ លោក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ​ និងមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរង​ លោកនាយក​ នាយករង​ និងមន្ត្រីក្រោមឱវាទទាំងអស់​ ។

ក្នុងនោះលោកអភិបាលក៏បានណែនាំ​ និងផ្តាំផ្ញើ​ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ​ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់​ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ​ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព​ ស្ថេរភាពសង្គម​ ជូនប្រជាពលរដ្ឋទូទៅ​ ។

បន្ថែមពីលើនឹងលោក អភិបាលខណ្ឌ បានផ្តល់នូវការលើកទឹកចិត្តដល់កងកម្លាំងរួមមានៈ
-ឧបត្ថម្ភអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំនួន ១,០០០,០០០៛ និងកម្លាំងអធិការនគរបាលខណ្ឌចំនួន ៩៣នាក់/ម្នាក់ ២០,០០០៛
ទឹកក្រូច​ ៣០កេះ​ ទឹកបរិសុទ្ធ​ ៣០កេះ
-ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ១,០០០,០០០៛ និងកម្លាំងកងរាជអាវុធហត្ថចំនួន ៧៨នាក់/ម្នាក់ ២០,០០០៛
ទឹកក្រូច​ ២០កេះ​ ទឹកបរិសុទ្ធ​ ២០កេះ
-ឧបត្ថម្ភផ្នែកប្រជាការពារចំនួ​ន​ ១,០០០,០០០៛​ និងកម្លាំងប្រជាការពារខណ្ឌចំនួន ៧៨នាក់/ម្នាក់ ២០,០០០៛
ទឹកក្រូច​ ២០កេះ​ ទឹកបរិសុទ្ធ​ ២០កេះ
-ឧបត្ថម្ភលោក​ លោកស្រីអភិបាលរង​ នាយក​ នាយករង​ ប្រធានការិយាល័យ​ និងមន្ត្រីពាក់ព័ន្ធក្នុងសាលាខណ្ឌសរុបចំនួន​ ៣,៨០០,០០០៛ សរុបថវិកាទាំងអស់ចំនួន ១៤,០០០,០០០រៀល ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print