Update: ជនល្មើសដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយ សមត្ថកិច្ចខេត្តឧត្តរមានជ័យ អាចប្រឈម ជាប់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបាន សម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅអោយលោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល ចេញដីការឃុំខ្លួន ជន ជាប់ចោទគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថកិច្ចខេត្តឧត្តរមានជ័យ បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះជន ជាប់ចោទអាចប្មុរឈមមុខជាប់ពន្ធនាគារអស់មួយជីវិត។

ជនជាប់ចោទ ឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល។

សូមបញ្ជាក់ថា៖ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានស្រាវជ្រាវរហូតតាមចាប់ជនល្មើស ដែលតដៃជាមួយសមត្ថកិច្ច ដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់មន្ត្រីអាវុធហត្ថម្នាក់របួសជើង កាលពី២ថ្ងៃមុន ខណះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប​​ ដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្ម នៅខេត្តកណ្តាល នាពេលក​ន្លងទៅ។

កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួន នៅពេលតាមប្រមាញ់ឃើញជនសង្ស័យនៅចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

មន្ត្រីអាវុធហត្ថបានប្រាប់អោយដឹងទៀតថា ពេលសមត្ថកិច្ចអាវុធហត្ថ កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្ស័យគប់គ្រាប់បែកចំនួន០២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចអាវុធហត្ថ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបតរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ កើតឡើង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យតាមចា​ប់ជនល្មើសឲ្យខាងតែបាន៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print