នគរបាលក្រុងសួងឃាត់មុខសញ្ញាជួញដូរ និងរក្សាទុកថ្នាំញៀនពីរនាក់ ដោយម្នាក់ឃាត់ខ្លួននៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង១៥:៤៥នាទី ថ្ងៃទី១៤ ខែ វិច្ឆិកាឆ្នាំ២០១៧ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការដ្ឋាននគរបាលក្រុងសួង បានចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចភូមិ ជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ភុន ម៉េងឈ័ង ហៅឈ័ង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​ ដោយដកហូតថ្នាំញៀន ០១កញ្ចប់ ។

ក្រោយពីសួរចម្លើយចប់ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាននេះ គឺខ្លួនទិញពីឈ្មោះ
សុន បូរម្យ ភេទប្រុស អាយុ២៥ឆ្នាំ នៅ ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងបានបន្តស្វែងរកចាប់ខ្លួន ឈ្មោះ សុន បូរម្យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។

លុះព្រឹកឡើង ថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០១៧ ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ ចាម បានឃាត់ខ្លួនជនសង្សយ័ឈ្មោះ សុន បូរម្យ បាន និង ផ្តល់ពត៌មាន មកអធិការដ្ឋាននគរបាលក្រុងសួង។

ដោយមានការអនុញ្ញាត្តពីលោក ជេត ខេមរា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងបានទទួលយក ជនសង្សយ័ឈ្មោះ សុន បូរម្យ យកមកកាន់អធិការដ្ធាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print