ប្រទះឃើញសពមនុស្សក្មេងចាស់៣នាក់អណ្តែតទឹកបង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ចកំពុងអង្កេត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹកបង្ក ឲ្យមានការភ្ញាក់ផ្អើលនិងមានការសន្និដ្ឋាន ខុសៗគ្នាដោយខ្លះថា ជាករណីឃាតកម្មខ្លះ ថាជាករណីលង់ទឹកព្រោះគ្រួសារនេះជា អ្នកនេសាទ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២និង៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ទំនប់តាសាល ស្ថិតនៅភូមិសច្ចា ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះដែលប្រជាពលរដ្ឋប្រទះ ឃើញអណ្តែតទឹក៣នាក់រួមមានទី១-ឈ្មោះ ខឹម វី ភេទស្រី អាយុ៣៤ឆ្នាំ (ម្តាយ), ទី២-ឈ្មោះ ឡូត វីន ភេទស្រី អាយុ៨ខែ(កូន) និងមនុស្សប្រុសម្នាក់ទៀតមិនស្គាល់អត្ត សញ្ញាណសង្ស័យជាប្តីស្ត្រី រងគ្រោះខាង លើ។ ទាំង៣នាក់ស្នាក់នៅតាមទូកនេសាទ ត្រីចំណុចភូមិ-ឃុំកើតហេតុខាងលេី ។

លោកវរសេនីយ៍ទោ ប៑ុត ប៑ុនធឿន អធិ ការនគរបាលស្រុកឱរ៉ាល់បានប្រាប់ថា ជន រងគ្រោះទាំង៣នាក់មានស្រុកកំណើតនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះជា មនុស្សចំណាកស្រុកមករកសុីប្រកបរបរ នេសាទត្រីនៅទំនប់តាសាលកាលពីពេលថ្មីៗកន្លងទៅ ។

លោកអធិការបន្តថា ក្រោយទទួលព័ត៌ មានពីការប្រទះឃើញសពមនុស្សអណ្តែត ទឹកកម្លាំងរបស់លោកបានចុះដល់កន្លែង កើតហេតុនិងបើកការស្រាវជ្រាវអង្កេតជា បន្ទាន់ដែលពេលនេះកំពុងតែដុតដៃដុតជើង ដើម្បីស្វែងរកការណ៍ពិតនៃការស្លាប់របស់ជនរងគ្រោះទាំង៣នាក់ខាងលើ ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ជនរងគ្រោះទាំង៣នាក់ត្រូវគេសង្ស័យថា អាចត្រូវក្រុមឃាតកសម្លាប់ក្នុងគំនុំអ្វីមួយ ទើបស្លាប់ទាំង៣នាក់មួយពូជបែបនេះ។ អ្នកខ្លះលើកឡើងថាជនរងគ្រោះអាចស្លាប់ច្រើនថ្ងៃមកហើយគ្មានអ្នកណាដឹងព្រោះសពមានសភាពហើមស្អុយអស់ទៅហើយដោយសារការលង់ទឹកនេះ។ អ្នកខ្លះលើកហេតុផលថាជនរងគ្រោះជាប្តីជាមនុស្សស្រវឹងស្រាជាប្រចាំហើយចុះទឹកដាក់មងក៏លង់ លុះពេលឃើញដូច្នោះស្ត្រីរងគ្រោះជាប្រពន្ធក៏ចុះទៅជួយដោយមានកូនតូចជាប់ខ្លួនផងទើបបណ្តាលឲ្យលង់ស្លាប់ទាំង អស់គ្នាតែម្តង។ ទោះជាមានការលើកឡើង បែបនេះក្តីក៏សមត្ថកិច្ចនៅមិនទាន់សន្មតជាផ្លូវការបាននៅឡើយថា ជនរងគ្រោះ ស្លាប់ដោយករណីអ្វីឲ្យប្រាកដលុះត្រាតែសមត្ថកិចស្វែងរកការណ៍ពិតជាមុនសិន ទើបដឹងថាជនរងគ្រោះស្លាប់ដោយសារ ករណីអ្វី ។

លោកអធិការបានប្រាប់ផងដែរថាទោះជាមានការលើកឡើងយ៉ាងណាក្តីករណី នេះសមត្ថកិច្ចរបស់លោកមិនព្រងើយកន្តើយ ឡើយនឹងស្វែងរកការណ៍ពិតដើម្បីឲ្យមជ្ឈ ដ្ឋានមហាជនបានដឹងជាក់ជាមិនខាន ។

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ដែរសមត្ថ កិច្ចជំនាញបានចុះពិនិត្យសាកសព និងធ្វើ កោសល្យវិច័យដើម្បីស្រាយចម្ងល់របស់ មហាជនជុំវិញករណីនេះ ។

ក្រោយពិនិត្យនិងធ្វើកោសលយ្យវិច័យ រួចពុំឃើញមានស្លាកស្នាមលើសាកសពដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ។ សមត្ថកិច្ចកំពុងរង់ចាំយោបល់ពីថ្នាក់លើ និងសាច់ញាតិមកចាត់ចែងធ្វើបុណ្យឬក៏ បូជានៅទីនេះ ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print