លោកស្រី ម៉ែន សំអន៖ អណរគុណដល់វិទ្យុសម្លេងវៀតណាមវីអូវី VOV បានផ្តល់ស្ថានីយវិទ្យុចំនួន២១ និងស្ថានីយទូរទស្សន៍ចំនួន៥ដល់ក្រសួងព័ត៌មាន ដើម្បីឆ្លើយតប នៃការរីកចម្រើនប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប លោក ង្វៀន ធីគី ប្រតិភូវិទ្យុសម្លេងវៀតណាម (វីអូវី -VOV) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ខណៈគណៈប្រតិភូ មកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយក្រសួងព័ត៌មាន កម្ពុជា កាលពីរសៀលថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១៧នៅ ទីស្ដីការក្រសួង ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការបំពេញទស្សនកិច្ចរបស់ប្រតិភូវិទ្យុសម្លេងវៀត ណាម(វីអូវី -VOV) នៅកម្ពុជានាពេលនេះ ពិតជានាំ មកនូវការពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាព រវាងស្ថាប័នព័ត៌មាននៃប្រទេសទាំងពីរ។

លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ន សំអន ក៏បានកោត សរសើរចំពោះជោគ ជ័យរបស់រដ្ឋាភិបាលវៀតណាមដែលទទួលបានក្រោមការដឹកនាំ ដ៏ត្រឹមត្រូវនិងភ្លឺស្វាង របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រទេសវៀតណាមកំពុងឈានចូលទៅក្នុងសម័យថ្មី នៃឧស្សាហូបនីយកម្ម និងទំនើបភាវូនីយកម្ម ប្រកដោយ ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនវៀតណាមកាន់តែមានជីវភាពធូរធា។

លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានបន្តថា៖ គណបក្សប្រជាជនកម្ពុជា សម្រេចបាននូវស្នាដៃជាប្រវត្តិ សាស្ត្រគឺការនាំមកនូវសន្តិភាព ការឯក ភាពជាតិ ឯកភាពទឹកដី ធានាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គមនិងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ ២០១៧ថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានឈ្នះនិងដឹកនាំឃុំ សង្កាត់ចំនួនជាង ៧០%។គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសកម្ពុជា ឈានឡើងទៅមុខប្រកប ដោយសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧%ក្នុង១ឆ្នាំក្នុងរយៈពេកជាង២០ឆ្នាំ ចុងក្រោយនិងប្រែក្លាយខ្លួនពីសមរភូមិទៅ ជាទីផ្សារដ៏ទាក់ទាញពីប្រទេសដែលខ្ទេច ខ្ទាំដោយសារសង្គ្រាម ទៅជាប្រទេសមាន ការរីកចំរើនគ្រប់វិស័យ និងពីប្រទេស មានការអភិវឌ្ឍន៍តិចតួចឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប។

លោកស្រី ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា,កម្ពុជា កំពុងត្រៀមខ្លួនបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ ២០១៨។

នៅក្នុងជំនួបនោះដែរ លោក តូច សារ៉េត ប្រតិភូរាជ រដ្ឋាភិបាល និងជាអគ្គនាយកវិទ្យុជាតិកម្ពុជា បានថ្លែង អំណរគុណដល់បក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដែលបានផ្តល់អំណោយនូវសំណង់ជា ស្ថានីយវិទ្យុចំនួន២១និងស្ថានីយទូរទស្សន៍ចំនួន៥ដល់ក្រសួងព័ត៌ ដែលបច្ចុប្បន្នកំពុងដំឡើង ផ្សាយសាកល្បង លើស្ថានីយវិទ្យុ ចំនួន២១ នៅខេត្ដកំពង់ចាម ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងស្ថានីយទូរទស្សន៍ចំនួន៥ នៅខេត្ដស្វាយរៀង ព្រះវិហារ សៀមរាប ប៉ៃលិន បន្ទាយមានជ័យ ។ ជាពិសេស ស្ថាប័នវិទ្យុ សម្លេងវៀតណាមVOV ដែលបានសហការជាមួយកម្ពុជា ចាប់ តាំងពីថ្ងៃរំដោះ ៧ខែមករាឆ្នាំ១៩៧៩និងបានផ្តល់ការ បណ្តុះ បណ្តាលជំនាញដល់ក្រសួង ព័ត៌មាននិងថ្មីៗនេះបានផ្តល់ស្ថានីយវិទ្យុចំនួន២១និងស្ថានីយទូរទស្សន៍ចំនួន៥ ដល់ ក្រសួង ព័ត៌មាននៃប្រទេសកម្ពុជា ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print