សភាសហរដ្ឋអាមេរិកពិភាក្សាពីសិទ្ធិវាយប្រហារដោយបរមាណូរបស់ប្រធានាធិបតី

ចែករំលែក៖

ដោយព្រួយបារម្ភ ខ្លាចប្រធានាធិបតីត្រាំខ្វះការពិចារណា ខ្វះការអត់ធ្មត់ អាច ចេញបញ្ជាវាយប្រហារបរមាណូនោះ ក្រុមអ្នកបង្កើតច្បាប់អាមេរិកបានពិភាក្សាគ្នាពីបញ្ហាព្រួយបារម្ភខាងលើ។

នេះជាលើកទីមួយហើយក្នុងរយៈពេលជាង៤ទសវត្សកន្លងមកដែលសភាអាមេ រិក បានបើកកិច្ចពិភាក្សា លើសិទ្ធិប្រើប្រាស់ បរមាណូ ដោយពីមុនមក សិទ្ធិពេញលេញក្នុងការប្រើប្រាស់គ្រាប់បែកបរមាណូក្នុងសង្គ្រាម គឺស្ថិតនៅលើដៃប្រធានាធិបតី។

សារព័ត៌មាន AFP បានផ្សាយថា កិច្ច ពិភាក្សាលើបញ្ហាខាងលើ ដោយមានការ ចូលរួមពីតំណាងរាស្ត្រ គណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋនិង ប្រជាធិប តេយ្យ ។ដឹកនាំកិច្ចពិភាក្សាខាងលើគឺ លោក Bob Corker ប្រធានគណៈកម្មការ កិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក។ កន្លងមក លោក Bob Corker បានរិះគន់ ជាច្រើនលើកដល់ប្រធានាធិបតីត្រាំ។

នេះជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៦ដែលសភាអាមេរិកពិភាក្សាពី បញ្ហាខាងលើ។ តាមច្បាប់រដ្ឋធម្មនុញ្ញ មានតែសភាប៉ុណ្ណោះ ទើបអាចប្រកាស សង្គ្រាមបាន។ ប៉ុន្តែ ក្នុងតួនាទីជាអគ្គមេ បញ្ជាការកងទ័ពអាមេរិក ប្រធានាធិបតី មានសិទ្ធិចេញបញ្ជា វាយប្រហារបរមាណូ ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាឡើយ។

NKD-36x6_outline

បើទោះបីមនុស្សគ្រប់គ្នាយល់ស្របថា ប្រធានាធិបតី មានសិទ្ធិពេញលេញនៅក្នុងសកម្មភាពការពារអាមេរិក ក្នុងពេលរងការ គំរាមកំហែង ប៉ុន្តែ លោក Bob Corker បញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកបរមាណូរបស់ប្រធានាធិបតីអាចសម្រេចដោយគ្មានការពិចារណាច្បាស់លាស ធ្វើ តាមតែចិត្តក្តៅរបស់ខ្លួន។

នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បង្ហាញពីចេតនាចង់ក្លាយជាមិត្តជាមួយ មេដឹកនាំកូរ៉េខាងជើងគីម ជុង អ៊ុន ប៉ុន្តែមេដឹកនាំទាំងពីរតែងតែគំរាម កំហែង វាយប្រហារដោយគ្រាប់បែក បរមាណូ គ្នាទៅវិញទៅមក។

ក៏ប៉ុន្តែ បើទោះបី មានការព្រួយបារម្ភ ខា្លចលោកត្រាំវាយប្រហារដោយខ្វះការ ពិចារណាក្តី ប៉ុន្តែក្រុមអ្នកឯកទេសមួយ ចំនួន ក៏បានបង្ហាញពីក្តីបារម្ភ របស់ខ្លួន ខ្លាចអាមេរិក មិនបានប្រតិកម្មវាយបកដោយបរមាណូទាន់ពេលវេលា ខណៈប្រធានាធិបតីរង់ចាំការសម្រេចពីសភានោះ។ តំណាងរាស្ត្រគាំទ្រច្បាប់ខាងលើបានលើកឡើងថាក្នុងករណី អាមេរិករងការវាយប្រហារដោយបរមាណូនោះ គឺប្រធានាធិបតីមិនចាំបាច់ឆ្លងកាត់ការយល់ព្រមពីសភាឡើយ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print