ប្រទេសនៅក្នុងតំបន់ស្នើឲ្យហ្ស៊ីមបាវេរក្សាការអត់ធ្មត់ បញ្ចៀសអំពើហិង្សា

ចែករំលែក៖

រដ្ឋាភិបាលប្រទេសជាច្រើន នៅក្នុងតមបន់ បានស្នើដល់ប្រទេស ហ្ស៊ីមបាវេ រក្សាការអត់ធ្មត់ បញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា អំពាវនាវ បញ្ចៀសអំពើហិង្សា គោរពច្បាប់រដ្ឋធម្មនុញ្ញ ក្នុងពេលដែលប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង មួយនេះ ស្ថិតនៅ ក្នុងវិបត្តិនយោបាយ។

នៅក្នុងសេចក្តីប្រកាស ប្រធានាធិបតីនីហ្សេរីយ៉ា លោក MuhammaduBuhariបានអំពាវនាវដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ បញ្ជៀសការប៉ះទង្គិចគ្នាដោយកម្លាំង អាចធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅមិនអាចរកច្រកចេញឃើញ និងធ្វើឲ្យប៉ះពាល់ដល់តំបន់ទាំងមូល។

តាមការបញ្ជាក់របស់ប្រធានាធិបតីនីហ្សេរីយ៉ា ត្រូវតែមានការខិតខំ ដើម្បីដោះស្រាយវិបត្តិ ខាងលើដោយសន្តិភាព តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ហ្ស៊ីបបាវេ។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហាន ហ្ស៊ីមបាវេ បានគ្រប់គ្រង ស្ថាប័នរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសនេះ ។ ស្ថានភាពនយោបាយ កាន់តែតានតឹង ក្រោយពេលប្រធានាធិបតីវ័យ៩៣ឆ្នាំលោក Robert Mugabe សម្រេច ដកហូតតំណែង អនុប្រធានាធិបតី Emmerson Mnangagwaដោយចោទប្រកាន់ ពីបទ ប៉ុនប៉ងដណ្តើមអំណាច ពីប្រធានាធិបតី។

ប្រធានាធិបតី Mugabe គឺជាប្រធានាធិបតីកាន់អំណាចយូរបំផុតនៅក្នុងប្រទេសហ្ស៊ីមបាវេ នៅក្នុងទ្វីបអាហ្វ្រិក និងលើពិភពលោកទាំងមូលដោយ លោកបានកាន់អំណាចរហូតដល់ ៣៧ឆ្នាំ ចាប់តាំងពី ប្រទេសនេះទទួលបានឯករាជ្យ ពីប្រទេសអង់គ្លេស នៅឆ្នាំ ១៩៨០។

ក្នុងថ្ងៃជាមួយគ្នានោះដែរ សហគមន៍ទ្វីប អាហ្វ្រិក AU បានចេញសេចក្តីប្រកាសថា វិបត្តិនៅក្នុងប្រទេស ហ្ស៊ីមបាវេ កាន់តែធ្ងន់ ហើយភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់គោរពទៅតាមរដ្ឋធម្មនុញ្ញ។

លោក Alpha Condeប្រធានសហគមន៍ទ្វីបអាហ្វ្រិក និងជាប្រធានាធិបតីប្រទេសហ្គីនៀ បានថ្កោលទោស សកម្មភាពរបស់កម្លាំងយោធា ដែលកំពុងដំណើមអំណាចពីប្រធានាធិបតី។

ប្រធានាធិបតីហ្ស៊ីមបាវេ Mugabe កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ត្រូវបានកម្លាំងទាហាន ឃុំខ្លួននៅក្នុងផ្ទះផ្ទាល់ខ្លួន ក្នុងរដ្ឋធានី Harare ។ សារព័ត៌មាន Al Jazeera បានដកស្រងព័ត៌មាន ពីការិយាល័យ ប្រធានាធិបតី អាហ្វ្រិកខាងត្បូង បញ្ជាក់ថា ប្រធានាធិបតីអាហ្រិកខាងត្បូង លោក Jacob Zuma កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ទទួលបានការហៅទូរស័ព្ទពី លោក Mugabe និយាយពីស្ថានភាព របស់លោក។ នៅពេលនេះ ប្រធានាធិបតីហ្ស៊ីមបាវេ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ហើយ មានស្ថានភាពសុខភាពល្អប្រសើរធម្មតា។

NKD-36x6_outline

ជាមួយគ្នានេះដែរ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បាន ទំនាក់ទំនងជាមួយកម្លាំងទាហាន ប្រទេសហ្សីមបាវេ អំពាវនាវឲ្យរក្សាការអត់ធ្មត់ ធានាសន្តិសុខស្ថេរភាព នៅក្នុងប្រទេស។

អ្នកដែលជំនួសតំណែងប្រធានាធិបតីហ្ស៊ីមបាវេបាននាពេលនេះ គឺ អតីតនាយករដ្ឋមន្ត្រី Morgan Tsvangirai ពេលនេះលោកបានត្រឡប់ទៅកាន់ប្រទេសវិញ ក្រោយយោធាឃុំខ្លួន ប្រធានាធិបតីនៅក្នុងផ្ទះ។

អតីតនាយករដ្ឋមន្ត្រីហ្ស៊ីមបាវេ ជាបុគ្គលសំខាន់បំផុត របស់ក្រុមប្រឆាំងនឹងប្រធានាធិបតី ។ ក្នុងពេលជាមួយគ្នានោះ គណបក្សឯកភាពជាតិហ្ស៊ីមបាវេ Zanu PF កាន់អំណាចបានបញ្ជាក់ថា អតីត អនុប្រធានាធិបតី EmmenrsonMnangagwaដែលប្រធានាធិបតីដកហូតតំណែងគឺជាបុគ្គលដែល អាច កាន់តំណែងប្រធានាធិបតី បាននាពេលនេះ។

គណបក្សកាន់អំណាចបដិសេធពីការចោទប្រកាន់ថា រដ្ឋប្រហារយោធា ដោយចាត់ទុកថា សកម្មភាពខាងលើ គឺជាការ ផ្លាសប្តូរអំណាច មិនបង្ហូឈាន ។ ក្នុងខ្សែភ្នែក ពលរដ្ឋហ្ស៊ីមបាវេ លោកMnangagwaគឺជាមេដឹកនាំដែលពួកគាត់រង់ចាំ។

ចំណែកអ្នកឯកទេសវិភាគមកពីមជ្ឈមណ្ឌុលសន្តិសុខ អាហ្វ្រិក ISS បានបញ្ជាក់ថា លោក Mnangagwa បាននៅកៀកប្រធានាធិបតីរយៈពេល៥០ឆ្នាំកន្លងមក គឺជាបុគ្គលដែលអាចជំនួសតំណែងប្រធានាធិបតីបាន៕ ម៉ែវ សាធី

...


ចែករំលែក៖