ចន ច័ន្ទលក្ខិណា ស្រក់ទឹកភ្នែក រឿងពេជ្រ ចរណៃ កំពុងសង្គ្រោះបន្ទាន់នៅថៃ

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានសម្រក់ទឹកភ្នែកព្រោះតែរំលឹកដល់តារាសម្តែងពេជ្រ ចរណៃ ដែលកំពុងសង្គ្រោះបន្ទាន់នៅប្រទេសថៃព្រោះតែជំងឺបេះដូងធ្ងន់ធ្ងរនិងត្រូវការជំនួយបន្ទាន់។

ការសម្រក់ទឹកភ្នែកនេះបានធ្វើឡើងគ្រាដែលអ្នកនាងបានឡើងថ្លែងក្នុងកម្មវិធីសម្ពោធភាពយន្តខ្មែរមួយកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ។ តារាសម្ដែងរូបស្រស់ និងជាសិស្សក្បាច់គុនល្បុកតោ កញ្ញាពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃប្រេះបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ នោះ កំពុងប្រឈមអាយុជីវិត ដោយសារតែពុំមានលទ្ធភាពវះកាត់ ខណៈដែលពុំទទួលបានជំនួយពីសប្បុរសជននានា។ អ្នកនាងថ្លែងថានាងបានទំនាក់ទំនងទៅកាន់មិត្តភ័ក្កិ និងក្រុមគ្រួពេទ្យជាច្រើនដើម្បីពិភាក្សា និងរកជំនួយជួយដល់តារាសម្តែងល្បុក្កតោខាងលើ។

អ្នកនាងថា ការវះកាត់នៅប្រទេសថៃមានតម្លៃថ្លៃមិនក្រោម៤ម៉ឺនដុល្លារទេ ហើយគ្រួសារនាងអាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ប៉ុន្តែនាងបានស្នើឲ្យម្តាយនាងសម្រេចចិត្តបញ្ចូលនាងឲ្យមកព្យាបាលនៅក្នុងស្រុក គ្រាដែលនអ្នកនាងបានស្នើសុំក្រុមវេជ្ជបណ្ឌិតផ្នែកបេះដូងនៅកម្ពុជា។ នាងថា ពេលនេះនាង និងសិល្បករទាំងអស់ពិតជាខ្វាយខ្វល់ពីសុខទុក្ខនាងខ្លាំងនិងមិនចង់បាត់បង់មិត្តរួមអាជីព។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនទាន់ទទួលបានការជ្រោមជ្រែងពីអ្នកមានចិត្តធម៌ណាមួយនៅឡើយទេ គឺនាងកំពុងស្នាក់នៅផ្ទះជួលតូចមួយនៅប្រទេសថៃ ដោយប្រើថ្នាំពន្យារជីវិតហាក់មិនខុសពីទន្ទឹងរង់ចាំថ្ងៃស្លាប់នោះទេ។លោកគ្រូវីរៈ ដែលជាគ្រូបង្វឹកផ្នែកល្បុកតោ និងជាអ្នកចេញមុខប្រកាសស្វែងរកជំនួយជួយលើការវះកាត់ជំងឺបេះដូងពេជ្រ ចរណៃ ដែរនោះ បានថ្លែងឲ្យដឹងថា រហូតមកទល់ពេលនេះមិនទាន់មានសប្បុរសជនណាជួយដល់កញ្ញាពេជ្រ ចរណៃ នៅឡើយទេ ខណៈដែលស្ថានភាពជំងឺរបស់នាងពន្យារលែងចង់បាន។

NKD-36x6_outline

គួរបញ្ជាក់ថា កញ្ញាពេជ្រ ចរណៃ ដែលមានជីវភាពខ្វះខាតបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយបានដាច់សរសៃប្រើសបេះដូង ខណៈដែលម្ដាយរបស់នាងមានជំងឺដុះសាច់ក្នុងខួរក្បាល ហើយពេលនេះថ្លៃការវះកាត់របស់នាងត្រូវចំណាយខ្ទង់៤ម៉ឺនដុល្លារឯណោះ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print