ខេត្តកណ្តាល ៖ គួរអោយអាណិតណាស់ ដែលកុមារាម្នាក់បានស្លាប់យ៉ាងអាណោងអាធម៍ នៅនិងកន្លែងកើតហេតុដោយសាយធ្លាក់រានទេវតា សង្កត់ចំលើទ្រូង តែម្តង ។ ហេតុការណ៍គួរអោយអាណិតនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះ កៀនរបងខាងមុខ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់អោយដឹងថាកុមារារងគ្រោះ ឈ្មោះ ខេន សុខវណ្ណហេង ភេទ ប្រុស អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សសាលានៅ ភូមិ ឃុំខាងលើ ។ ឪពុកឈ្មោះ ខន ខេន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រម្តាយឈ្មោះ លាស់ ចាន់ថុន ភេទស្រី អាយុ៣២ឆ្មាំ មុខ របរកសិករនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។
លោកអធិការបានបញ្ជាក់ថា: តាមកាសួរបំភ្លឺសាក្សីត្រូវជាម្តាយយាយ ឈ្មោះ ម៉ៅ ឆេង ភេទស្រី អាយុ៧៧ឆ្នាំ ជរា នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថាមានក្មេយស្រីម្នាក់មកប្រាប់គាត់ថាចៅយាយធ្លាក់រានទេវតាលើ គាត់ក៏បានរត់ទៅមើល ឃើញរានទេវតាធ្លាក់ចំដើមទ្រូង គាត់ក៏លើកចៅឡើងស្រែកហៅឲ្យគេជួយយកទៅពេទ្យពេលនោះក៏យកជនរងគោះទៅមន្ទីរពេទ្យបង្អែកអង្គស្នួល ពេលនោះលោកគ្រូពេទ្យបានបញ្ជួនទៅពេទ្យកុមារជាតិជាមួយម្តាយជនរងគ្រោះទៅដល់មន្ទីរពេទ្យលោកគ្រូបានពិនិត្យ ធ្វើចលនាហើយនៅតែមិនដឹងខ្លួន លោកគ្រូពេទ្យបានប្រាប់ទៅម្តាយថាកូនបានស្លាប់ហើយពេលនោះក៏ម្តាយយកកូនមកផ្ទះវិញ។
ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសមកដល់មានការចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិ នគរបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់រានទេវតាចំដើមទ្រួងបណ្តាលឲ្យស្លាប់។សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៏។
តាមការសន្និដ្ឋាន មូលហេតុ អាចបណ្ដាលមកពីជនរងគ្រោះតោងរានទេវតា បណ្តាលឲ្យធ្លាក់សង្កត់ចំដើមទ្រួងស្លប់ ៕ (ដោយ:ឆ ដា)