គណៈបញ្ចាការខណ្ឌចំការមនសហការជាមួយសន្តិសុខក្នុងកោះពេជ្រចុះរដ្នបាលនៅក្នុងកោះពេជ្រដើម្បីរក្សាសន្តិសុខជូនដល់បងប្អូនកម្មករ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ ២០១៧គណៈបញ្ចាការខណ្ឌចំការមនសហការជាមួយសន្តិសុខក្នុងកោះពេជ្របានចុះរដ្នបាលនៅក្នុងកោះពេជ្រដើម្បីរក្សាសន្តិសុខជូនដល់បងប្អូនកម្មករដែលបានធ្វើការនៅចំណុចបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងការចុះរដ្នបាលខាងលើដឹកនាំដោយលោក ហ៊ាង ថារ៉េតអធិការរងខណ្ឌចំការមន និងចៅសង្កាត់ លោក ខាត់ ណារិទ្ឋរួមជាមួយសន្តិសុខក្នុងកោះពេជ្រ នៅចំណុចរោងកម្មករស្នាក់នៅក៏ធ្វើការត្រួតពិនិត្យដើម្បីរក្សាសន្តិសុខជូនដល់បងប្អូនកម្មករផងដែរ ។

ក្រោយពីគណៈបញ្ចាការខណ្ឌចំការមនចុះរដ្នបាលនៅក្នុងកោះពេជ្រក៏បានធ្វើការសាកសួរបងប្អូនកម្មករតើមានផលលំបាក់អី្វខ្លះ បងប្អូនកម្មករបានប្រាប់ទៅគណៈបញ្ចាការខណ្ឌចំការមន ថាមិនមានផលលំបាក់អ្វីសំរាប់ពួកគាត់ទេ ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print