បង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាសនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៣នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបានបាកានបានសហការគ្នា ចុះបង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរបង(វត្តកោះកែវ) ស្ថិតក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា មុខសញ្ញាជាជនសង្ស័យធ្លាប់ប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទី១ ឈ្មោះ ឆេង ឆឹង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ទី២ ឈ្មោះ ហួត សុីដែន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ទឹងកំបុត្រ ឃុំត្រពាំងជង ស្រុកបាកាន និងទី៣ ឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរកម្លាំងបានធ្វើការដកហូតនូវវត្ថុតាងរួមមាន, ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់ ក្នុងនោះធំ ០១កញ្ចប់ផងដែរ,ម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៏ខ្មៅ គ្មានស្លាកលេខ និងឩបករណ៍ផ្សេងៗមួយចំនួនទៀត។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២នាក់បានធ្វើការអប់រំដោយលាយលាក់ជាអក្សត្រឹមត្រូវ និងមានវត្តមានអាណាព្យាបាល មកធានាផងដែរ ដោយឡែក៖ មុខសញ្ញាឈ្មោះ ព្រាប ពៅ រួមទាំងវត្ថុតាង និងសម្ភារឩបករណ៍ផ្សេងៗ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរាបចំសំណុំបែបបទឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print