ពិធីសម្ពោធបើកលក់ជាផ្លូវការនៃស្ថានីយ៍ប្រេងឥន្ធនៈ PTT និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ស្ថិតតាម​បណ្តោយផ្លូវលេខ​១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវ​ការ​នៃស្ថានីយ៍ប្រេងឥន្ធនៈ​ភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី ដើម្បីបម្រើអតិថិជនអស់ពីចិត្ត និងថ្លើម ចាប់ពីពេលនេះតទៅ ។

នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុន​ប្រេង​​​ឥន្ធនៈភីធីធីកម្ពុជា ជាអធិបតី និងមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ ។

ក្នុងឱកាសនោះដែរ លោក ឃូ លាងហួត ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី និងកាហ្វេ​អាម៉ាហ្សូនភ្នំពេញថ្មី បានជម្រាបជូនភ្ញៀវជាតិ អន្តរជាតិ និងអតិថិជនស្តីពីការបង្កើតស្ថានីយ៍ ប្រេងភីធីធី ភ្ចាប់ជាមួយហាងកាហ្វេអាម៉ាហ្សូននេះឡើង ប្រយោជន៍ឆ្លើយតបតាមតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋយើងដែលមានកំណើនមនុស្ស និងសេដ្ឋកិច្ចពីមយយថ្ងៃទៅមួយ ថ្ងៃ។

លោក ឃូ លាងហួត មានប្រសាសន៍ថា ការសាងសង់ស្ថានីយប្រេងនេះ ត្រូវបាន​ចំណាយទុន​យ៉ាងច្រើន សម្រាប់​កា​រសាងសង់មានរយៈពេលជាង៦ខែទើបសម្រេចជាស្ថាពរ ហើយការសាងសង់នេះធ្វើឡើងតាមស្តង់ដារ ការពារសុវត្ថិភាពបានល្អពេលមានហានិភ័យ ជាពិសេសរៀបចំហាងកាហ្វេអាម៉ាហ្សូនដែលកំពុងមានឈ្មោះល្បី ប្រកបដោយរស​ជាតិ​ឆ្ងាញ់​និងមានផាសុកភាពនៅក្នុងស្ថានីយ៍ប្រេងដោយឡែកផងដែរ ។

បន្ទាប់មកគណៈអធិបតី និងភ្ញៀវកិត្តិយសបានអញ្ជើញកាត់ខ្សែបូ សម្ពោធជាផ្លូវការ ស្ថានីយ៍ប្រេងឥន្ធនៈ​ភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថី្ម ចាប់ពីពេលនេះតទៅ ក្រោមបន្លឺស្នូរ ទះដៃអបអរសាទររីករាយយ៉ាងកងរំពង ៕  ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print