អម្ពរ ទេវី ពិចារ​ណាសំណើរម​កស​ម្តែ​ងរឿ​ងភា​គជា​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែង អស់រយៈពេលជាង១ទស្សវត្សរ៍មកហើយ ប៉ុន្តែក្នុងអំឡុងខែសីហាឆ្នាំ២០១៦អ្នកស្រី បានវិលមកកម្ពុជាជាមួយកូនប្រុស ហើយអតីតស្វាមីនាងគឺលោក ពេជ្រ ភារុណក៏បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ អ្នកស្រីបានចូលរួមសម្តែងភាពយន្ត និង បទចម្រៀងរបស់ផលិតកម្មថោនគឺរឿង”ទឹកចិត្តម្តាយសម័យថ្មី” ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។
កាលពីឆ្នាំ​មុន​នេះ​តា​រាស​ម្តែ​ង​ស្រី​ល្បី​ឈ្មោះអ្ន​ក​ស្រី​អ​ម្ពរ​ទេ​វី​ បាន​ប​ង្ហា​ញ​វត្ត​មា​ន​ជាថ្មី​ក្នុ​ងខ្សែ​ភា​ព​យន្ត​ខ្នា​ត​ធំមួ​យ​ដែ​លដឹ​ក​នាំ​កា​រផ​លិ​ត​ដោយ​អ្ន​ក​ស្រី​ពាន់​ភួ​ង​បុ​ប្ផា គឺរឿង​”ទឹកចិត្តម្តា​យស​ម័​យ​ថ្មី”​។ គេទើ​ប​នឹង​ទ​ទួ​លដំ​ណឹ​ងថ្មី​ថាអ្ន​កស្រី​កំ​ពុង​ពិ​ចារ​ណា​វិ​លម​ក​រក​កា​រស​ម្តែ​ងភា​ព​យន្ត​ភា​គថ្មី​រ​ប​ស់ស្ថា​នីយ​ទូរ​ទ​ស្សន៍​ក្នុ​ងស្រុ​ក​មួ​យ​ផង​ដែ​រ។ ព្រោះតែមើ​ល​ឃើ​ញ​ពីកា​រគាំ​ទ្រ​នេះទើ​ប​មា​ន​ផលិ​ត​ក​ម្ម​ធំក្នុ​ង​ស្រុ​កមួ​យ​គ្រោ​ងផ​លិ​ត​ភាព​យ​ន្តភាគ​ចាក់​ប​ញ្ចាំ​ងលើ​ក​ញ្ចក់​ទូ​រ​ទស្សន៍​ដោ​យព្យាយា​មទា​ក់​ទង​អ្ន​កស្រី​ម​ក​ចូ​លរួ​ម​ថត។ នេះបើតា​ម​កា​រ​ប​ញ្ជាក់​រ​បស់​តា​រាស​ម្តែ​ង​ជើង​ចា​ស់​ម្នា​ក់​បាន​ទ​ម្លា​យប្រា​ប់។ ប្រភព​ប​ន្តថា​ ពេលនេះ​តា​រាស​ម្តែ​ង​ជើង​ចា​ស់​ខាង​កំ​ពុ​ង​តែ​លៃល​ក​ពេល​វេ​លាសម​រម្ភ​ណា​មួយ​ធ្វើ​ដំ​ណើ​រ​មក​ក​ម្ពុជា ហើយប្រសិន​បើ​ដូច​ការចចាមែន​នេះភាពយន្ត​នេះ​នឹង​ ចាប់ពី​ដើ​ម​ឆ្នាំក្រោ​យនេះ​ត​ទៅ​។ មានកា​រប​ញ្ជា​ក់​ដែរ​ថា​ តម្លៃខ្លួន​នៃ​ការ​ថ​ត​ភាព​យ​ន្ត​រប​ស់​តា​រាស្រី​រូ​ប​នេះក៏​មិ​នធម្មតា​នោះដែ​រ ហើយ​ផលិ​ត​ករ​ត្រូ​វរ៉ា​ប់​រង​ទាំង​មធ្យោ​បា​យធ្វើ​ដំណើ​រ​ ​អាហា​រ​ និ​ង​សណ្ឋា​គា​ស​ម្រាប់​ស្នា​ក់​នៅក្នុ​ង​រ​យៈពេ​ល​វែ​ងផ​ង​ដែ​រ។ ប្រភព​ដ​ដែល​លើ​កឡើ​ងថា ​ការអញ្ជើ​ញឲ្យ​តា​រា​ស​ម្តែង​ជើ​ង​ចាស់​រូ​បនេះ​ចូ​ល​រួម​ស​ម្តែ​ងព្រោះ​តែគេ​យ​ល់​ថាភា​ព​យន្ត​ដែ​ល​អ្ន​កស្រី​គ្រោ​ងស​ម្តែ​ង​នោះនឹ​ង​ទ​ទួល​បា​នកា​រ​ចាប់​អារម្ម​ណ៍​ខ្លាំង​ពី​ទ​ស្សនិ​ក​ជនដែលធ្លាប់​គាំទ្រ​ស្នា​ដៃ​ស​ម្តែង​រ​បស់​អ្ន​កស្រី។​
គួ​រប​ញ្ជាក់​ដែ​រថា​ប​ច្ចុប្ប​ន្ន​អ​តីតា​រា​សម្តែ​ង​ អ​ម្ពរ​ទេ​វីកំ​ពុ​ង​រស់​នៅ ​ទី​ក្រុង​ Tac​oma រដ្ឋ ​Wa​s​hi​ngton ជាមួយ​កូ​ន​ពីរ​នា​ក់​គឺកូនប្រុ​ស​បង​ឈ្មោះ​ភិ​រុណ​ ឥ​ន្ទបុត្រ អាយុ១​៤ឆ្នាំ​ និងកូ​នស្រី​ឈ្មោះភិ​រុ​ណ ​លក្ស្មីទេវី​ អាយុ៦​ឆ្នាំ។ នៅចុង​ទ​សវ​ត្ស​រ៍​ឆ្នាំ៨​០ ​និងក្នុ​ងទ​ស​វ​ត្សរ៍ឆ្នាំ៩០​ ស្នាដៃ​សម្តែ​ង​ខ្សែ​ភាពយ​ន្តរ​ប​ស់អ្ន​កនា​ងអ​ម្ពរ ទេវី បាន​សម្ដែ​ង​មិន​តិ​ច​ជាង​១០​០រឿង​នោះទេ​ ដោ​យរឿ​ងល្បី​ៗ​រួម​មា​ន រឿង​ «សម្ដី​ចុ​ងក្រោ​យ» រឿង «ឆ្អឹងអ​ណ្ដែត​» រឿង «ចុង​ស្រល់​» និង​រឿង​ «ជើង​មេឃ​ដាច់​ស្រយា​ល»​ជាដើម​៕

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print