នគរបាលកំពង់តាមចាប់ខ្លួនសិស្សសាលា៣នាក់ក្រោយចាប់ខ្លួនបក្ខពួកគេម្នាក់ពីបទឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់

ចែករំលែក៖

ភ្នំពេញះ នគរបាលកំពង់តាមចាប់ខ្លួនសិស្សសាលា៣នាក់ក្រោយចាប់ខ្លួនបក្ខពួកគេម្នាក់ពីបទឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់ កាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវសហព័ន្ឋរុស្សីុ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីនគរបាលបានចាប់ខ្លួនបក្ខពួករបស់គេម្នាក់យកមកសួរនាំ។

សមត្ថកិច្ចប្រាប់ថា៖ បក្ខពួកជនសង្ស័យជាចោរដែលចាប់ខ្លួនបានម្នាក់ខាងលើឈ្មោះ យ៉ែម សាក់សិទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកឃ្លាង ខណ្ឌ
សែនសុខ។

ដោយឡែកជនរងគ្រោះក្នុហេតុការណ៍នេះឈ្មោះ នាង សីុម អាយុ៣០
ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ ។

ជនរងគ្រោះនិយាយថា កាលពីម៉ោង២១និង៣០នាទី យប់ថ្ងៃទី១៦ ១១ ២០១៧
គាត់បានធ្វើដោយម៉ូតូ១គ្រឿងជាមួយមិត្តភក្តិឈ្មោះ អឿន សុខដាលីន លុះមកដល់
ផ្លូវសហព័ន្ឋរុស្សី ម្តុំភូមិសេប៉េសេ សង្កាត់ទឹកថ្លា ក៏មានក្មេងស្ទាវមួយក្រុមជិះម៉ូតូ២
គ្រឿង មកឆក់កាបូបស្ពាយរបស់គាត់បណ្តាលអោយដួលម៉ូតូ ហើយប្រជាជននៅទី
នោះឃើញក៏ជួយស្រែកចោរៗ ផ្អើលដល់ប៉ូលិសឃើញបានមកជួយអន្តរាគមន៍
ដេរញតាមចាប់ភ្លាមៗបានម្នាក់និងម៉ូតូ១គ្រឿង។ បក្ខពួក៣នាក់ទៀតជិះរត់គេចខ្លួន
បាត់។

ជនរងគ្រោះបញ្ជាក់ថា សម្ភារះ នៅក្នុងកាបូបដែលចោរឆក់យកទៅនោះមានលុយចំនួ២០០០០នរៀលនិងថ្នាំពេទ្យមួយចំនួនប៉ុណ្ណោះ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់នេះបានប្រាប់ប៉ូលិសថា ក្នុងពេល
ធ្វើសកម្មភាពឆក់កាបូបគេនោះមានបក្ខពួករបស់គេ៣នាក់ដែលមាន ឈ្មោះវ៉ាន់ សីុដេត . ឈ្មោះរ៉ាក់. និង ឈ្មោះ វិរះ ពួកគេទាំង៣នាក់ជាសិស្សសាលារៀននៅសាលាឥន្ទ្រទេវី បានរត់គេចខ្លួន។

សមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនទាំង៣នាក់នោះយកមកសួរនាំ។ អំពើលួចឆក់យកទ្រព្យសម្បត្តិគេនៅតាមផ្លូវសាធាររណះ បានបណ្តាលឲ្យជនរងគ្រោះខ្លះរបួសធ្ងន់និងអ្នកខ្លះគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print