នគរបាលខណ្ឌសែនសុខនៅតែបន្តចាប់ក្មេងស្ទាវៗដែលផ្ទុកសារធាតុញៀនក្នុងទឹកនោមបាន៥នាក់

ចែករំលែក៖

ភ្នំពេញះ នគរបាលខណ្ឌសែនសុខ បានបន្តចាប់ក្រុមក្មេងស្ទាវៗដែលមានផ្ទុកសារធាតុញៀនបាន៥នាក បន្ទាប់ពី ត្រួតពិនិត្យទឹកនោម កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទថា ពួកគេប្រើប្រាស់ថ្នាំញៀនខុសច្បាប់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានឲ្យដឹងថា ការឃាត់ខ្លួនយុវជនទាំង៥នាក់ខាងលើធ្វើឡើងនៅខណះដែលពួកគេកំពុងជិះម៉ូតូឆ្លងកាត់គោលដៅកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់គណះបញ្ចាការឯកភាពខណ្ឌសែន
សុខ កាលពីម៉ោង២១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយមុខទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្ត៍ទឹកថ្លា បន្ទាប់ពីបានធ្វើតេស្ត៍ទឹកនោមពួកគេរក ឃើញមានផ្ទុកនូវសារធាតុញៀន។

យុវជនជាប់ចោទទាំង៥នាក់នោះមានឈ្មោះ១/. ស ពិសិដ្ឋ អាយុ២៣ឆ្នាំ កម្មករ នៅ
សង្កាត់ទឹកថ្លា។ ២/.ឈ្មោះ ហឹន ដែន អាយុ២០ឆ្នាំ កម្មករសំណង់ នៅអន្លង់ក្ងាន ។
៣/.ពៅ ពន្លក អាយុ២៣ឆ្នាំនៅអូរបែកក្អម
។ ៤/. ឈុំ តួ អាយុ២៥ឆ្នាំ កម្មករសំណង់ នៅខណ្ឌទួលគោក។ ៤/. ឈ្មោះ សុខ រិទ្ឋ អាយុ២១ឆ្នាំ មុខរបរប្រូឡាន។

សមត្ថកិច្ច កំពង់ឃាត់ខ្លួនពួកគេដោយធ្វើការចោទប្រកាន់ថា បានប្រើប្រាស់ថ្នាំញៀន ខុស
ច្បាប់ និងត្រៀមបញ្ជូនទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print