នគរបាលក្រុងសួងឃាត់ជនសង្ស័យ២នាក់ ចាប់យកថ្នាំញៀន៥កញ្ចប់ និងមាន១កញ្ចប់ធំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា ម៉ោង ១២:៤៥នាទី  កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការនគរបាលក្រុងសួង ដឹកនាំដោយលោក វរសេនីយ៍ទោ ជា ជឿន នាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរ បាលខេត្តត្បូងឃ្មុំ បានចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកនិងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិព្រៃតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ តៀទ សុលេះ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ ហាំហាន់ ណាវី ហៅនាង ភែទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដកហូតថ្នាំញៀនចំនួន ០៥ កញ្ចប់ ( ០៤កញ្ចប់តូច និង១កញ្ចប់ធំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង សមត្ថកិច្ចកំពុង ចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print