ឈ្មួញឈើវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ដែលទើបចេញពីពន្ធនាគារត្រូវឃាត់ខ្លួនម្តងទៀត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ឈ្មួញឈើគ្រញូង ដ៏ល្បីឈ្មោះ ង្វៀង ធីម៉ៃ ប្រចាំនៅទិសទី២ សមរភូមិមុខស្រុកត្រពាំងប្រាសាទ និង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលទើប តែចេញពីពន្ធនាគារខេត្តកំពង់ធំបានប៉ុន្មានថ្ងៃសោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ទៀតហើយ បន្ទាប់ពីរកស៊ីឈើខុសច្បាប់ ។

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំចុះបង្ក្រាបដោយ លោក កូយកាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ០២១៧ ស្ថិតនៅទីតាំងឃ្លាំង ស្តុកឈើមួយកន្លែង នៅក្នុងភូមិមួយរយ ប្រាំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ង្វៀង ធីម៉ៃ របស់លោក ទ្រី សុភ័ក អនុប្រធាន និងជា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរ មានជ័យ គឺធ្វើឡើងដោយយោងលើសំណុំរឿងព្រហ្មទណ្ឌលេខ១០៦ ចុះថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនឈ្មួញឈើគ្រញូងរូបនេះ។

ក្រោយពីមានការឃាត់ខ្លួនឈ្មួញឈើខាងលើ សមត្ថកិច្ចបានបានរឹបអូសនូវវត្ថុតាងរួមមានរថយន្ដចំនួនពីរគ្រឿងក្នុងនោះមានរថយន្ដម៉ាក ហាយឡិនឌ័រមួយគ្រឿង និងរថយន្ដ ម៉ាក កាមរីឆ្លាមមួយគ្រឿង បូករួមទាំងឈើគ្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋ បាលព្រៃឈើខេត្តឧត្តរមានជ័យ ។ រីឯជន សង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅផ្តន្ទាទោសតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print