លោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង បានដឹកនាំ ក្រុមការងារ កម្មវិធីប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិត្រពាំងក្រឡាញ់ ភូមិបុស្សសង្ឃរ័

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មវិធីប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិត្រពាំងក្រឡាញ់ ភូមិបុស្សសង្ឃរ័ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលដឹកនាំដោយលោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង បានចាប់ផ្តើមនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងនោះមានបេក្ខជនចំនួន១៥រូប (បេក្ខនារីមានចំនួន៥រូប )គឺបេក្ខជនមកពី ភូមិត្រពាំងក្រឡាញ់ មានចំនួន១០ រូប និងបេក្ខជន មកពីភូមិបុស្សសង្ឃរ័ចំនួន៥រូប។

កម្មវិធីប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិទាំង២ខាងលើ និងរៀបចំការរាំលេងកម្សាន្តរហូតដល់យប់ ដើម្បីអោយប្រជាជនតាមភូមិរួចដៃពីការងារប្រមូលផលស្រូវ បានមកចូលរួមរាំ ដោយបរិយាកាសរីករាយសប្បាយជាមួយក្រុមការងារ បង្កើនបាននូវភាពស្និទស្នាល ផ្សាភ្ជាប់មនោសញ្ចេតនាកាន់ តែល្អប្រសើរ ដ៏ដូចជាយកឱកាសនៃការជួបជុំគ្នានេះធ្វើការផ្សព្វផ្សាយនូវការវិវត្តន៍ថ្មីៗ  ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំប្រទេស​កម្ពុជាចេញពីគំនរផេះ ផង់សង្គ្រាម ក្លាយជាប្រទេសដែលមានសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូបមានឱកាសគ្រប់បែបយ៉ាង។

កម្ពុជានាពេលបច្ចុប្បន្ននេះគឺជាប្រទេសដែលកំពុងមានសក្ដានុពល ភាពអំណោយផល និងឱកាសជាច្រើនសម្រាប់អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស និងធ្វើអោយប្រជាជនសុខសប្បាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print