និស្សិតស្ដ្រីខ្មែរឥស្លាម១៦ នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនការងារផ្នែកមីក្រូហិរញ្ញវត្ថុបែបឥស្លាមនៅម៉ាឡេស៊ី ដើម្បីត្រៀមដំណើរការងារហិរញ្ញវត្ថុដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ និស្សិតស្ត្រីខ្មែរឥស្លាមចំនួន១៦ នាក់ ដែល បាន បញ្ចប់វគ្គបណ្តោះបណ្តាលហ្វឹកហាត់ការងារផ្នែកមីក្រូ ហិរញ្ញវត្ថុបែបឥស្លាមដោយជោគជ័យ នៅប្រទេស ម៉ាឡេស៊ីចំនួន៤៩ថ្ងៃ បានត្រឡប់មកដល់មាតុប្រទេសវិញ
ដើម្បី ដំណើការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែបឥស្លាម ដំបូង នៅកម្ពុជា គ្រឹះស្ថាននេះ ផ្ដួចផ្ដើមឡើងដោយលោក អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា និងប្រទេសម៉ាឡេស៊ី ។
នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៧ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី ម៉ាន ណាវី ក្នុងតំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញទទួលដំណើរមកដល់ ក៏បានចូលរួមអបអរ សាទរចំពោះប្អូនៗ ដែលបានបញ្ចប់ការសិក្សារយៈ ពេល៤៩ ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ប្រកបដោយជោគជ័យ ហើយត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមបំពេញការងារកក្នុង គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុបែបឥស្លាមដំបូងគេនៅកម្ពុជា ជាសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយដែលមានឈ្មោះថា Amana Ikhtiar Microfinan ce ដែលគ្រោងនឹងដំណើរការនាដើមឆ្នាំ២០១៨ ខាងមុខនេះ។
តាមការបញ្ជាក់ ពីលោក សុះ សេន ប្រធានគម្រោង របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលជាភាគីដៃគូ ម្ចាស់ផ្ទះ បានបង្ហេីបអោយដឹងថា៖ តាមការគ្រោង គឺគ្រឹះ ស្ថានមួយនេះ នឹងចាមផ្តេីមដំណេីរការនៅកម្ពុជា ពីដេីមឆ្នាំ២០១៨ទៅ ដោយសិក្ខាកាមទាំង១៦រូបនេះ គឺជាបុគ្គលិក ស្ថាបនិកដំបូងគេនឹងត្រូវជ្រេីសអោយបំ ពេញការងារបុរចាំការ ហេីយពេលនេះផងដែរ អ្នកទាំង១៦រូបនឹងចាប់ផ្តេីម ស្វែង រកអតិថិជនជាក់ស្តែងជាបណ្តេីរៗ។
លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ តាមពិត នេះជាគម្រោងផ្តល់ប្រាក់ ឥណទានបែបអង្គការដែលមិនរកប្រាក់ចំណូល ហេីយគ្រឹះស្ថាននេះ ផ្តល់អទ្ធិភាពដល់អតិថិជនដែលជាស្រ្តី សំដៅលេីជនក្រីក្រ ដែលខ្វះខាតដេីមទុនដេីម្បីពង្រីកមុខរបរ អោយកាន់តែប្រសេីរឡេីង ដែលភាគច្រេីនគឺជាប្រភេទអាជីវកម្មខ្នាតតូចតែប៉ុណ្ណោះ ដែលគ្រឹះស្ថានមានគម្រោងផ្តល់ជូន ពី៥០០ដុល្លារ ដល់១ម៉ឺនដុល្លារ តែប៉ុណ្ណោះ។ លក្ខណៈពិសេសនៃការផ្តល់ឥណទានបែបនេះ គឺមិនត្រូវបានគិតការប្រាក់នោះទេ តែជំនួសដោយកម្រៃសេវាកម្មកម្រិតទាបបំផុត។
សូមបញ្ជាក់ថា៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ដោយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Aman aIkhtiar Microfinance ដឹកនាំដោយ Dr.ZubirHar un ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ផ្ទាល់ដោយសារលោក មើកឃើញ ពីតម្រូវការចំបាច់ របស់បងប្អូន ប្រជា ពលរដ្ឋ នាពេលបច្ចុប្បន្ននេះផងដែរ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print