ស្រវឹង​បើករថយន្ត​ហី​ណូ​លឿន​ជ្រុល​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ហើយ​ហោះ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​ហ៊ី​ណូ​ អ្នកបើកបរ​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ ហោះ​ទៅ​បុក​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់​ (​ម្ចាក់​ដាច់​ខ្លួន​ជា​២)​យ៉ាង​អាណោចអាធ័ម​ ហើយ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​បន្ត​ទៅ​បុក​របង​ថ្ម​របស់​ផែស្ងួត​សូ​ងួ​ន​បណ្តាល​ឲ្យ​ធ្លាយ​ទៅ​ម្ខាង​ ។​

image9

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួ​ន​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ យ៉ា​ន់​ សុ​ភក្តិ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ក្តា​មហា​ ឃុំ​ឈួ​ក​ខ្សាច់​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ។​ ចំណែក​ម្នាក់​ទៀត​ នៅ​មិន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ សេ​១២៥​ សេរី​ ឆ្នាំ​២០១០​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ហ៊ី​ណូ​ ពណ៌​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-2287​ បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ឃឿ​ន​ផ្លូវ​ពេញទំហឹង​ ហោះ​ទៅ​បុក​ម៉ូតូ​អូស​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​ទាំង​២​នាក់​ (​ម្នាក់​ដាច់​ខ្លួន​ចេញ​ជា​២)​ ហើយ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ ក៏​បន្ត​ទៅ​បុក​ នឹង​របង​របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួ​ន​ធ្លាយ​ទៅ​ម្ខាង​ទៀត​ ទើប​ទៅ​មុខ​លែង​រួច​ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច​ តៃកុង​រថយន្ត​បង្ក​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​សហកា​ជាមួយ​ជុំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យ​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ។​

​ចំណែក​សព​នៅ​មិន​ទាន់​រក​សាច់ញាតិ​ឃើញ​នៅឡើយ​ទេ​ ទើប​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ ៕​

image5 image2 image4 image1 image6 image8 image3

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print