សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនចាប់បានជនល្មើសដែលញុះញង់ អោយអ្នកដ៏ទៃ ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖​ លោក ​អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបញ្ជាអោយកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំបញ្ជា ដោយនាយការិយាល័យ​ ចាប់បានជនល្មើសម្នាក់ នៅចំណុចបេនឡានស្រុកស្ទោង បញ្ចូនមកស្នងការនគរបាលខេត្ត  ។

Image45

កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ពីបទ ញុះញង់អ្នកដ៏ទៃអោយ ប្រើប្រាស់គ្រឿងញៀន​ យោងតាម ដីកាបង្គាប់អោយចូលខ្លួន  របស់លោក ឃនកុសល ប្រធាននិងចៅក្រមស៊ីបសួរនៃសាលាដំបូងខេត្តកំពង់ធំ​  នៃសំនុំរឿងព្រហ្មទានលេខ៥៤៧ ចុះថ្ងៃទី១៥ ខែ០៨ ឆ្នាំ២០១៥ និងដោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ៥៣គ្រួសារនៅភូមិបុស្សតាអែក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មកលើជនល្មើសរូបនេះ ។

បន្ទាប់ពីបញ្ចូនមកការិយាល័យ​ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំនុំរឿង  និងសាកសួរ ជនល្មើសឈ្មោះ តឿន កុសល  អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅនៅភូមិ ឃុំខាងលើ បានឆ្លើយសារភាពថា ខ្លួនជាបណ្ដាញ សង្ងាត់ក្នុងការចាប់និងបង្រ្កាប់គ្រឿងញៀន របស់លោក ឃុនប៊ុនហ៊ូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង តែខ្លួនក៏បានញុះញង់អ្នកដ៏ទៃអោយប្រើប្រាស់គ្រឿងញៀនផង លក់គ្រឿងញៀនផងនិងស្វែងរកចាប់អ្នកលក់ចែកចាយគ្រឿងញៀនផង ។

លោក ឃុន ប៊ុន ហូរបានអោយដឹងថាកាលពីមុន លោកធ្លាប់បានយក ជនល្មើសឈ្មោះ តឿន កុសល ធ្វើជាភ្នាក់ងារសង្ងាត់ក្នុងការបង្រ្កាប់ចាប់គ្រឿងញៀន មែន តែជនរូបនេះបែរជាជក់និងប្រើប្រាស់គ្រឿងញៀនទៅវិញ នេះគឺជារឿងរបស់វា ។

លោក អ៊ិត សុធា​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​មានប្រសាសន៍ថាក្រោយពីកសាងសំនុំរឿងរួច សាលាដំបូងខេត្តកំពង់ធំ​ ចាត់ការតាមនិតិវិធីច្បាប់ដោយ បញ្ចូនជនល្មើសរូបនេះទៅពន្ធធានាខេត្ត  នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្មាំ២០១៥នេះ ៕

Image47 Image46

ដោយ៖ ប៊ុន រិទ្ធី​​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print