សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនផ្តល់ថវិកា៥ពាន់ដុល្លារដល់នាយវីតាមីន សេ ដែលមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រួសារបានប្រកាសអំពី ស្ថានភាពជំងឺដែលបានធ្វើទុក្ខខ្លាំងរបស់តារាកំប្លែង នាយវីតាមីន សេ បានធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មី។ ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាជំនួយដល់ការព្យាបាល តារាកំប្លែងរូបនេះចំនួន៥ពាន់ដុល្លារអាមេរិកសម្រាប់ព្យាបាលជំងឺផងដែរ។

តារាកំប្លែងជើងចាស់នាយ វីតាមីនសេ មានអាការ:ធ្វើទុក្ខច្រើនថ្ងៃមកហើយព្រោះតែជំងឺដុះដុំសាច់ក្នុងថ្លើមផង និងមានជំងឺដំបៅក្រពះផង បន្ថែមពីលើជំងឺលើសឈាម និងទឹកនោមផ្អែម។ តាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា បានលើកឡើងថា ពេលនេះ តារាកំប្លែងនាយវិតាមីសេបានទទួលថវិកាឧបត្ថម្ភចំនួន៥០០០ដុល្លារអាមេរិក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅព្រឹកនេះ តាមរយៈលោកស្រីម៉ែន នារីសុភ័ក្ត អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

NKD-36x6_outline

លោកថានេះគឺជាការយកចិត្តទុកដាក់ និងអាណិតស្រឡាញ់ពីសំណាក់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាតចាស់ជរា កុមារកំព្រាមានជំងឺ ជាពិសេសសិល្បករ សិល្បការិនីដែលមានទុក្ខ និងមានជំងឺ។

លោកថាសម្តេចប៊ុន រ៉ានីហ៊ុនសែ​ន តែងតែសង្គ្រោះ និងផ្តល់ស្នាមញញឹមដល់ពលរដ្ឋខ្មែរ និងសិល្បករខ្មែរពេលកំពុងមានទុក្ខ ។ នេះជាគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលមានចំពោះកូនចៅគ្រប់រូបគឺជាការចងចាំគុណដ៏ធំនេះអស់មួយជីវិត៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print