មន្រ្ដីរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម សហការជាមួយអាវុធហត្ថស្រុកបារាយណ៍ឃាត់ត្រាក់ទ័រ និងរថយន្តដឹកឈើគ្មានច្បាប់អនុញាត្តិ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការបញ្ជាផ្ទួាល់ពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានធ្វើការឃាត់ត្រាក់ទ័រ នៅតាមបណ្តោយផ្លូវក្រាលក្រួសក្រហម ស្ថិតនៅ ភូមិខ្វែក  ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ រកឃើញឈើប្រភេទ តាត្រាវ ជាប្រភេទឈើកម្រ ដែលច្បាប់ហាមឃាត់ ។
តាមប្រភពព៍ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា យើងបានឃាត់ខ្លួនតៃកុងត្រាក់ទ័រម្នាក់ឈ្មោះ  សាំង  ប៉ែត មានទីលំភូមិពង្រ  ឃុំពង្រ  ស្រុកបារាយណ៍   ខេត្តកំពង់ធំ។ក្រោយពីឃាតត្រាក់ទ័ររួចបានអូសវត្ថុតាងជា ប្រភេទឈើតាត្រាវទៅរក្សាទុក និងវាស់វែង មានចំនួនឈើ១២ដុំស្មើរ២.៩៥៥ម៉ែត្រគីម។
នៅព្រឹកថ្ងៃដដែលនេះដែរកម្លាំងអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ធ្វើដេញចាប់រថយន្តកាមរីគូទ ហើមពណ៏ស្លែរ១គ្រឿងស្លាកលេខ  កណ្តាល 2A2678 ដឹកឈើ ប្រណិតប្រភេទឈើធ្នង់តាមបណ្តោយផ្លូវជាតិលេខ០៦នៅចំណុចទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍។
ក្នុងនោះរឹបអូសរថយន្តនឹងឈើប្រណិតប្រភេទធ្នង់ចំនួន១០ដុំធំតូចហើយឃាត់ខ្លួនមនុស្ស២នាក់បញ្ជួនមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទី១ឈ្មោះចាន់  សំអុល ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះអ៊ឹម សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរមានទីនៅភូមិ វាអំពុក ឃុំព្រះឃ្លាំង  ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ៕  ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print