សមត្ថកិច្ចចំរុះខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់និងថ្នាំញៀនបីកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចំរុះខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតថ្នាំញៀនចំនួន៣កញ្ចប់ខណះកំពង់ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តការនេះដឹកនាំដោយលោក មូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ លោក អ៊ឹម សុខុម អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក មូវ ម៉ានិត អភិបាលខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះគឺដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ជាលតិផលក្នុងការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើគណៈបញ្ជាការកងឯកភាពខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់រួមទាំងថ្នាំញៀនចំនួនពីរកញ្ចប់តូចនិងមួយកញ្ចប់ធំល្មមក្នុងបីករណី បន្ទាប់ពីមានការសង្ស័យហើយក៍ហៅត្រួតពិនិត្យនិឆែកឆេ។

ករណីទីមួយឃាត់ខ្លួនជនសង្ស័យចំនួនពីនាក់
១/ឈ្មោះ​ ហៃ​ ឡាង​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ជាង​ដែក​ ស្នាក់នៅ​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​។២/ឈ្មោះ​ ឃុន​ ចាន់​រស្មី​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ជាង​ដែក​ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា​ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ក្នុងនោះដកហូតម៉ូតូមួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម ​ពណ៌​ខ្មៅ​ សេរី​០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-1704 បន្ទាប់ពីរឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច។

ករណីទីពីរឃាត់ខ្លួនជនសង្ស័យចំនួនពីរ ទីមួយមានឈ្មោះ ម៉ែន​ សៀន​ ភេទប្រុស​ អាយុ​២២ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ស្លែង​រំលើង​ សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​។
ទី​ពីរមានឈ្មោះ សេរី​ ចំនាន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ភូមិ​ជាមួយ​គ្នា​។និងដកហូត​ម៉ូតូ​មួយគ្រឿងម៉ាក​ ស្មាក់វេវ៉ូ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1E-9804 បន្ទាប់ពីរឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច។

ករណីទីបីឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ទី១មានឈ្មោះ​ អ៊ូ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​រត់ម៉ូតូ​ឌុប​ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាង​កើត​ សង្កាត់​អូបែក​ក្អម​ ខណ្ឌសែនសុខ​។ទីពីរមានឈ្មោះ មិត្ត​ សុជាតិ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ភូមិ​បុរី​១០០ខ្នង​ សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​។ទី​បីឈ្មោះ មិត្ត​ ចិន្ដា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ជា​មួយ​គ្នា​។និងដកហូត​ម៉ូតូមួយគ្រឿង​ម៉ាក​ ហុងដាវ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1P-2012 បន្ទាប់ពីរឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ធំល្មម។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print