ទុកម៉ូតូហើយដើរចូលទិញសាច់គោមួយភ្លែត ចោរលួចម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់នាំមិត្តភក្តិទៅមើលផ្ទះលក់ បន្ទាប់មកក៏ត្រឡប់មកវិញហើយបានឈប់ចូលទិញសាច់គោ មួយភ្លែត ចេញមកវិញបាត់ម៉ូតូមិនដឹងទៅណា បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ឺរី​ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវកប់ស្រូវ ភូមិ​ជម្ពូរវ័ន ​សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ជី សុខជា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃខ្មែរ ឃុំរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ។​ចំណែក​ឯ​ម៉ូតូដែលជនសង្ស័យលួច ម៉ាកឌ្រីម សងស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ។ ​

តាមសំដីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ចេញពីធ្វើការ​រោងចក្រហើយបាននាំស្រីៗ២ នាក់ទៅមើលដី និងផ្ទះនៅបុរីធូលន​។ បន្ទាប់មក មិត្តភក្តិខាងលើបែកផ្លូវគ្នារៀងៗខ្លួន ចំណែករូបគាត់បានចូលទៅទិញម្ហូប (សាច់គោ)ចំនួន១មុឺនរៀល ទុកម៉ូតូចំងាយពីខ្លួនប្រមាណ ៥ម៉ែត្រទិញសាច់គោរួច​ដើរ​ចេញមកក្រៅមកយកម៉ូតូ នៅពេលនោះស្រាប់តែ​ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចទៅបាត់​ ហើយគាត់មិននឹក​ស្មានថា ចោរឥ​ឡូវលួចសាហាវម្ល៉េះទុកប្រហែល១០នាទីសោះលួចទៅបាត់។​

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុបហើយកាន់សាច់គោមកប្តឹងសមត្ថកិច្ច ជួយតាម រកជនសង្ស័យខាងលើមក​ផ្ដន្ទាទោស​តាមច្បាប់ ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print