ខេត្តកណ្តាល ៖ ប្រភពព័ត៌មានបានបង្ហើបនៅមុននេះបន្តិចប្រាប់អោយដឹងថា ជនសង្សយ័ថ្លើមធំម្នាក់បានដកកាំភ្លើងភ្ជង់តំណាងកាសីុណូថ្មពេជ្រ និងសន្តិសុខក្នុងកាសីុណូ ដែលកំពុងទុកដាក់សម្ភារះលុយកាក់ ក្នុងគោលបំណងប្លន់យកលុយ តែត្រូវបានសន្តិសុខជាច្រើននាក់ បាន នាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន សមត្ថកិច្ចនិងគ្រោងបញ្ជូនមកតុលាការ ។
សញមរំលឹកថា: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង១៥នាទីយប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆននាំ២០១៧នៅចំណុច.ក្នុងកាស៊ីណូថ្មពេជ្រក្នុងភូមិក្អមសំណរក្រោមឃំុក្អមសំណរ ស្រុកលើកដែកខេត្តកណ្ដាល។
ប្រភពព័ត៌មានបានប្រាប់អោយដឹងថា: ជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រ -ឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃំុកើតហេតុខាងលើ។ រីឯ*ជនសង្ស័យ០១នាក់ ឈ្មោះអ៊ំុ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់សែនសុខខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។មុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន អាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៍សស្នាប់ពណ៍ខ្មៅ ចំនួន០១ដើម លេខ ៥៥៥៩ A1.USA ស្រោមអាវុធខ្លីជរ័ ពណ៍ខ្មៅចំនួន១ បង់ចំនួន០២មានគ្រាបចំនួន០៩គ្រាប់ ខ្នោះដៃចំនួន០១ ម៉ូតូហុងដាគុបសេ៥០ ពណ៍ស្លែពាក់លេខភ្នំពេញ1AA.1509ចំនួន០១គ្រឿង រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក កាបូបស្ពាយពណ៍ឈាមជ្រូកចំនួន០១ សំភារ:ផ្សេងៗមួយចំនួនតូច ទូរសព្ទ័ដៃម៉ាក់អាយហ្វូន៥ហ្គោលពណ៍ទឹកមាសចំនួន០១គ្រឿងការ ខូចខាតរួមមាន : ស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សំភារះ ចំនួន០១កន្លែង ។
ប្រភពដដែលបានបញ្ជាក់ថា: នៅយប់ថ្ងៃទី២០.១១.២០១៧វេលាម៉ោង០និង១៥នាទីឆ្លងចូល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំ ទុកដាក់សំភារះលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យ ០១នាក់ឈ្មោះ អ៊ុំ សុភក្រ័ បានកាន់កាំភ្លើងខ្លី ដើសំដៅចូលមកក្នុងបន្ទប់ សង្វៀនកាស៊ីណូហើយស្រែកថានៅអោយស្ងៀម ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា ហ្អែងកុំចូលមក. តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជុង សំដៅមកបុគ្គលិកនិង សន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៏ជូនសមត្ថកិច្ចតែម្ដង ៕ ដោយ :ឆ ដា