ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ គូលែន ដឹកនាំដោយលោក ពេជ្រ បូរិន នាយសង្កាត់រដ្ឋបាលព្រៃឈើគូលែនបានស្ទាក់ចាប់រថយន្តដឹកឈើ១គ្រឿងម៉ាក កូរ៉េ ៥តោនក្បាលខៀវទ្រុងឆ្នូតត្រួយចេកពាក់ស្លាកលេខ ភ្នំពេញ 3A 4322 ដឹកឈើគ្រឿងមកដល់ ចំណុចភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែនត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើគូលែនឃាត់ទុក បណ្តោះអាសន្ន រង់ចាំត្រួតពិនិត្យមើលច្បាប់អនុញ្ញាតិ ។
លោក ពេជ្រ បូរិន បានបញ្ជាក់អោយដឹងថា រថយន្ត ដឹកឈើខាងលើមិនទាន់បានដឹងថាជារថយន្តអ្នកណា ទេដោយសារម្ចាស់មិនទាន់ចូលខ្លួនមកដោះស្រាយ។ លោក ពេជ្រ បូរិន បានបន្តថារថយន្តដឹកឈើ១គ្រឿង នេះមិនទាន់បានដឹងពីប្រភពច្បាស់លាស់នៅឡើយរង់ចាំតាមដានបន្ត ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ និងជាប្រធានគណៈកម្មាការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចេញ បញ្ជាយ៉ាងមុឺងមាត់អោយសមត្ថកិច្ច គ្រប់ផ្នែកពិសេស សមត្ថកិច្ចរដ្ឋបាលព្រៃឈើធ្វើការទប់ស្កាត់និងបង្ក្រាបអោយ មានប្រសិទ្ឋភាពក៍ប៉ុន្តែឈើ នៅតែមានលួចដឹកដោយការឆកល្វែងរបស់សមត្ថកិច្ច ។
លោកបញ្ជាក់ទៀតថា អ្វីដែលហួសចិត្តបំផុតនោះមាន សារព៌ត័មានមួយចំនួន បានសរសេររិះគន់ខុសពីការពិត ដោយយករូបថ្នាក់ដឹកនាំខេត្តទៅភ្ជាប់ជាមួយនឹងរថយន្តដឹកបទល្មើសទៅវិញពេលនេះក៍ដូចពេលខាងមុខថ្នាក់ដឹកនាំខេត្តមិនដែលបានបណ្តែតបណ្តោយឬក៏ធ្វេសប្រហែសចំពោះតួនាទីនិងភារកិច្វក្នុងការទទួលខុសត្រូវ ឡើយ ។
ពិសេសជាងនេះទៀតបានធ្វើអោយប៉ះពាល់ដល់ស្ថាប័នតុលាការថែមទៀតផង ៕ អ្នកចំការ