ព្រះរាជអាជ្ញាររង និងស្នងការរង កំពុងបើកស៑ើុបអង្កេត ករណីជនសង្យយ័ដកកាំភ្លើងជ្ជង់ប្លន់ តំណាង កាសីុណូថ្មពេជ្រ និងសន្តិសុខ

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រភពព័ត៌មានបានបង្ហើបមុននេះបន្តិចប្រាប់អោយដឹងថា លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររង និងលោកឧត្តមសេនីយ៍ ត្រី រឿនណារា ស្នងការរងទទួលផែនយុត្រិធម៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងបើកស៑ើុបអង្កេត លើករណីជនសង្យយ័ដកកាំភ្លើងជ្ជង់ប្លន់ តំណាង​​កាសីុណូថ្មពេជ្រនិងសន្តិសុខ ។

មជ្ឈដ្ឋានទូរទៅបានបញ្ចេញមតិថា:ករណីនេះមិនមែនជាករណីលួចមានស្ងានទម្ងន់ទោស(ប្លន់)ទេ អាចជាករណីជនសង្សយ័មានគំនុំ និងមានជម្លោះជាមួយសន្តិសុខ ដោយជនសង្សយ័ពេលធ្វើសកម្មភាពមានសភាពស្រវឹងស្រា ។

សូមរំលឹកថា: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង១៥នាទីយប់ ឈានចូលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៧នៅចំណុច.ក្នុងកាស៊ីណូថ្មពេជ្រក្នុងភូមិក្អមសំណរក្រោម​ឃំុក្អមសំណរ​ ស្រុកលើកដែកខេត្តកណ្ដាល។

​​​​​​ប្រភពព័ត៌មានបានប្រាប់អោយដឹងថា  ជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រ​ -ឈ្មោះ អៀង​ សុងទ្រី ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ​ស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃំុកើតហេតុខាងលើ។ រីឯជនសង្ស័យ០១នាក់ ឈ្មោះអ៊ំុ​ សុភក្រ័​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​ខ្មែរ​ មានទីលំនៅ សង្កាត់សែនសុខ​ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន ១ អាវុធខ្លីម៉ាក់ប៉េអាកុល​ តួពណ៍ស​ស្នាប់ពណ៍ខ្មៅ ចំនួន០១ដើម​ លេខ ៥៥៥៩ A1.USA. ២.ស្រោមអាវុធខ្លីជរ័ពណ៍ខ្មៅចំនួន០១. ៣.បង់ចំនួន០២មានគ្រាបចំនួន០៩គ្រាប់. ៤.ខ្នោះដៃចំនួន០១ ៥.ម៉ូតូហុងដាគុបសេ៥០​ ពណ៍ស្លែពាក់លេខភ្នំពេញ1AA.1509ចំនួន០១គ្រឿង. ៦.រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន​ ចំនួន១០សន្លឹក. ៧.កាបូបស្ពាយពណ៍ឈាមជ្រូក​ចំនួន១ ៨.សំភារ:ផ្សេងៗមួយចំនួនតូច.។៩.ទូរសព្ទ័ដៃម៉ាក់អាយហ្វូន៥ហ្គោលពណ៍ទឹកមាស នួន០១គ្រឿងកាខូចខាតរួមមាន ស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សំភារះ ចំនួន០១កន្លែង។

ប្រភពដដែលបានបញ្ជាក់ថា  នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង០០និង១៥នាទីឆ្លងចូល ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នៅពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំ ទុកដាក់សំភារះលុយកាក់​ក្រោយពេលអស់ភ្ញៀវ​ ក៏ស្រាប់តែជនសង្ស័យ​ ០១នាក់ឈ្មោះ អ៊ុំ សុភក្រ័ បានកាន់កាំភ្លើងខ្លី ដើសំដៅចូលមកក្នុងបន្ទប់​ សង្វៀនកាស៊ីណូហើយស្រែកថានៅអោយស្ងៀម ភ្លាមនោះបុគ្គលិកនិង​សន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា: ហ្អែងកុំចូលមក.​ តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជុង សំដៅមកបុគ្គលិកនិង សន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៏ជូនសមត្ថកិច្ចតែម្ដង ៕  ដោយ:ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print