ក្រសួងធនធានទឹកព្យាករណ៍អំពីអាកាសធាតុ បណ្តាលរាជធានី-ខេត្តមួយ​ចំនួន​រងសម្ពាធទាប អាចនឹងមានភ្លៀងលាយផ្គរ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពអាកាសធាតុនៅថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តារាជធានី-ខេត្ត មួយចំនួននៃផ្នែកខ្លះអាចនឹងមានភ្លៀងលាយផ្គរ ។ នេះបើតាមមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបានព្យាករណ៍ឲ្យដឹងអំពីអាកាសធាតុ និងចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ មូលហេតុដោយសារព្រះរាជាណា​ចក្រ​កម្ពុជាទទួលឥទ្ធិពលពីជ្រលង​សម្ពាធ​ទាបខ្សោយ ។

ការព្យាករណ៍បានឲ្យដឹងទៀតថា រាជធានី-ខេត្តដែលរងសម្ពាធទាបមាន ៖ រាជធានីភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ បាត់ដំបង កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។

...

ចំណែកខេត្តជាប់សមុទ្រមាន ៖ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង នឹងមានផ្ទៃមេឃ ពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសឦសាន មានល្បឿនពី 3-5m/s នឹង​អាច​មានភ្លៀងផ្គរនៅផ្នែកខ្លះ រីឯ រលកសមុទ្រអាចមានកម្ពស់ពី០.៥០ម៉ែត្រទៅ១.៥០ម៉ែត្រ ៕ ជាយក្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print