មុខសញ្ញាចោរឆក់២នាក់ ត្រូវនគរបាលក្រុងបាត់ដំបងចាប់ខ្លួនបាន

ចែករំលែក៖

ខេត្បាតត់ដំបង: ជនសង្ស័យ២នាក់ជាមុខសញ្ញាចោរឆក់កាបូបយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន កាលពីវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារ ផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សឺម សីហា ហៅង៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងនិង ឈ្មោះ អេង ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យទាំងពីរនាក់នេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបលុយរបស់ជនរងគ្រោះឈ្មោះ សែ លីដា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ឆក់បានសម្រេច)។

ក្នុងនោះសមត្ថកិច្ចតាមបង្រ្កាបនិងរឹបអូសវត្ថុតាងដកហូតរួមមាន មួកសុវត្ថិភាពសម្រាប់ពាក់ធ្វើសកម្មភាពចំនួន១មួក, កាបូបស្បែកកាន់ដៃចំនួន១,ដែកកេះ១ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print