ប្រជាពលរដ្ឋរស់នៅក្នុងបុរីភ្នំពេញផ្ទុះការតវ៉ានិងក្រុមហ៊ុនសន្តិសុខដែលបិទបារ៉ាស់មិនឲ្យពួកគាត់ចេញចូល

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុក្នុងបុរីភ្នំពេញ​ (ទឹកថ្លា)បានផ្ទុះការតវ៉ានិងក្រុមហ៊ុនសន្តិសុខដែលបិទបារ៉ាស់មិនឲ្យពួកគាត់ចេញចូលដោយសំអាងថាប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវា។

ការផ្ទុះការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧នៅក្នុងបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោក ឆន សោភា ភេទប្រុសអាយុ៤៥ឆ្នាំដែលជាតំណាងក្រុមសន្តិសុខក្នុងបុរីបានឲ្យដឹងថា មូលហេតុដែលពួកគាត់មិនបំរើសេវាឲ្យពួកគាត់នោះដោយសារតែប្រជាពលរដ្ឋមួយចំនួនតូចរស់នៅក្នុងបុរីមួយចំនួនមិនព្រមបង់ថ្លៃសេវ៉ាសន្តិចំនួន៥ខែមកហើយក្រោយពីក្រុមហ៊ុនដំឡើងថ្លៃ៥ដុល្លាបន្ថែមទៀតនោះទើបខាងសន្តិសុខមិនបំរើសេវ៉ាបើកប៉ារ៉ាស់ឲ្យហើយដំរ៉ូវឲ្យពួកគាត់ចុះបើកប៉ារ៉ាស់ដោយខ្លួនឯង។

លោក ឈ្មោះ ភូ សម្បត្តិ ដែលជាតំណាងក្រុមហ៊ុនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានចំនួន៨២ផ្ទះហើយគេបានបង់ថ្លៃសេវ៉ាក្នុងតម្លៃ៣០ដុល្លាក្នុង១ខែអស់ហើយនៅសល់តែពលរដ្ឋជាម្ចាស់ផ្ទះប្រហែលជា១០គ្រួសារតែប៉ុណ្នោះដែលមិនព្រមបង់ឲ្យ។ ហើយមូលហេតុដែលខាងសន្តិសុខបិទប៉ារ៉ាស់នេះគឺដោយសារតែម្ចាស់ផ្ទះមួយចំនួនតូចមិនព្រមឯកភាពនៅការដំឡើងថ្លៃ៥ដុល្លាបន្ថែមទៀតហើយពួកគាត់មិនបានបង់ថ្លៃសេវ៉ាចំនួន៥ខែមកហើយទើបខាងសន្តិសុខបិទប៉ារ៉ាស់បែបនេះ។

លោក ថេង សុីធឿន អាយុ៥៥ឆ្នាំតំណាងប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ានៅពេលនេះគឺដោយសារតែខាងម្ចាស់បុរីចេះតែដំឡើងថ្លៃសេវ៉ាសន្តិសុខច្រើនពេកហើយការបំរើសេវ៉ាមិនបានល្អទើបពួកគាត់សំណូមពរសុំឲ្យដកក្រុមសន្តិសុខដែលយាមរាល់ថ្ងៃនោះចេញនិងសុខចិត្តរៀបចំដាក់សន្តិសុខថ្មីដោយខ្លួនឯង។

លោក ឈុន វ៉ាន់ឡេង តំណាងប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុដែលពួកគាត់បានលើកឡើងថាពួកគាត់ក៍សូមឲ្យដកក្រុមសន្តិសុខដែលបំរើសេវ៉ារាល់ថ្ងៃនោះចេញព្រោះថាការបំរើសេវ៉ានៅក្នុងបុរីនេះគឺវាថ្លៃលើសបុរីផ្សេងៗហើយឡើងថ្លៃរហូតគឺមុនដំបូងបង់តែ២០ដុល្លាក្រោយមកទៀតឡើង២៥ដុល្លាហើយថ្មីៗនេះខាងក្រុមហ៊ុនទាមទារឡើង៥ដុល្លាទៀតសរុប៣០ដុល្លាក្នុង១ខែទើបពួកគាត់មិនយល់ព្រមហើយពួកគាត់សុំរៀបចំរកសន្តិសុខថ្មីមកដាក់វិញបើសិនជាប្រជាពលរដ្ឋរស់នៅក្នុងបុរីនោះមានការយល់ព្រមផ្តិតមេដៃលើសពី៥០ភាគរយ។

ជាលទ្ធផល​ ខាងតំណាងប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុនបានធ្វើការសម្របសម្រួសគ្នាដោយខាងក្រុមហ៊ុនយល់ព្រមប្រគល់សេវាសន្តិសុខឲ្យទៅប្រជាពលរដ្ឋគ្រាប់គ្រងវិញបើសិនជាពួកគាត់គាំទ្រផ្តិតមេដៃលើសពី៥០ភាគរយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print