នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនអ្នកកត់កន្ទុយលេខ៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបានឆ្មក់និងបង្ក្រាបបន្ទប់ជួលមួយកន្លែងដែលបើកលេងល្បែងសុីសងខុសច្បាប់(អ្នកកត់កន្ទុយលេខ)ឃាត់ខ្លួនបានមនុស្ស៣នាក់ក្នុងនោះស្ត្រីម្នាក់ជាមេនិង២នាក់ទៀតជាអ្នកជួយកត់។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅបន្ទប់ជួលផ្ទះលេខ៤អាផ្លូវ១០០៧ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាក្នុងចំណោមមនុស្សទាំង៣នាក់ដែលឃាត់ខ្លួននោះ១/ឈ្មោះ
កែវ សុខឿន ភេទស្រីអាយុ៣៩ឆ្នាំស្នាក់នៅផ្ទះលេខ៤អាផ្លូវ១០០៧ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(ជាមេកត់ឆ្នោតវៀតណាម)។២/ឈ្មោះ ហួត ដានី ភេទស្រីអាយុ
១៨ឆ្នាំមុខរបរស៊ីឈ្នួរកត់ឆ្នោតអោយឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
៣/ឈ្មោះ ភន សុភាព ភេទប្រុសអាយុ២៧ឆ្នាំនាំមុខរបរស៊ីឈ្នួរកត់ឆ្នោតអោយឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងល្បែងស៊ីសងខាងលើ(កត់ឆ្នោតយួន)កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខដឹកនាំដោយលោកវរៈសេនីយ៍ទោ
គួក សុខហួរ អធិការរងខណ្ឌទទួផ្នែកព្រហ្មទណ្ឌនិងក្រោមការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯកម៉ក់ ហុង អធិការនគរខណ្ឌសែនសុខបានឲ្យលោកដឹកនាំកម្លាំងចុះទៅគោលដៅខាងលើនិងបង្ក្រាបឃាត់ខ្លួនជាក់ស្តែងបានមនុស្សប្រុសស្រី០៣នាក់ដកហូតសម្ភារះវត្ថុតាងក្រដាស់កត់ឆ្នោតរួចមួយចំនួនធំនិងលុយមួយចំនួនផងនិងបាននាំយកមកសាកសួរ
បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ជាមួយគ្នានេះសមត្ថកិច្ចសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព)ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើងនិងល្បែងស៊ីសង ខុសច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print