ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រារព្ធពិធីបញ្ចូលសមាជិកបក្សថ្មី ចំនួន ១៤១ នាក់ មកពី CNRP ដែលទើមនិងរំលាយ និងLDP បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយឃុំដូង។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទូទាំងស្រុករមាសហែក មានចំនួន១៣នាក់ មិនទាន់គិតពីសកម្មជនគណបក្ស CNRP ដែលទើបនិងរំលាយ ជាច្រើនរូបទៀត ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមជាបន្តបន្ទាប់ទៀត ប៉ុន្តតាមមន្រ្តីគណបក្សស្រុកបានលើកឡើងថា ការទទួលសមាជិកនេះ នឹងកំណត់ឈប់ទទួលត្រឹមម៉ោង ០០ៈ០០ នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ៕
ដោយ៖ សហការី