ជុងមិនភេ្លចកុកទេ គេចខ្លួន៣ឆ្នាំនៅតែជាប់ខ្នោះ ករណីកាច់សោកម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពិតជាដូចសុភាសិទ្ធពោលមិនខុសមែន សត្វកុកអាចភ្លេចជុងបានយ៉ាងងៀយៗតែជុងមិនអាចភ្លេចសត្វកុកបានជាដាច់ខាត ជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកបាកានសហការគ្នា ចុះអនុវត្តន៍ដីកាសាលាដំបូងខេត្តដោយចាប់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះ គេចខ្លួនពីមូលដ្ឋានរយៈពេល ៣ឆ្នាំ ក្នុងករណីកាច់សោរកម៉ូតូនៅហាងខារាអូខេមួយនៅស្រុកបាកាន។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរៈសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងចាប់ខ្លួនឈ្មោះ អៀក សីហា ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរៈសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៩ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ខណៈដែលជនសង្ស័យជាមុខសញ្ញាជាមុខសញ្ញាកាច់សោរកម៉ូតូ បានប្រព្រិត្តឡើងនៅចំណុចហាងខារាអូខេមួយកន្លែងខាងកើតគល់ស្ពាន ស្ថិតក្នុងភូមិ,ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាយការិយាល័យបន្តទៀតថា ចំពោះជនសង្ស័យមុននឹងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ បាននាំយកមកបន្តនីតិវិធីនៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួន ៕   បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print