នគរបាលខេត្តកំពង់ចាមឃាត់មុខសញ្ញាជូញដូរ និងរក្សាទុកថ្នាំញៀនបានជាច្រើននាក់ និងចាប់យកវត្ថុតាងវេចខ្ចប់ ប្រើប្រាស់មួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រយៈពេល២ថ្ងៃ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះប្រតិបត្តិការ​បង្ក្រាប ពាក់ព័ន្ធការជួញដូរ និងរក្សាទុកថ្នាំញៀនបានចំនួន៥ករណី និងឃាត់ខ្លួនជន​សង្ស័យជាបន្ត​បន្ទាប់ ចាប់យកថ្នាំ​ញៀន និងសម្ភារបានមួយចំនួនធំ ដើម្បីបញ្ជូន​ទៅ​តុលា​ការចាត់ការតាមផ្លូវច្បាប់ ។

 ករណីទី១ ៖ ធ្វើឡើងនៅវេលាម៉ោង២០ និង៣០នាទី​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម​ ដោយជំនាញការិយាល័យប្រឆាំង គ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ​ និងបាធាយ ដឹក​នាំដោយលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយា​ល័យ​ប្រឆាំងគ្រឿងញៀន បាន​ចុះប្រតិ​បត្តិ​ការបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនបាន​សង្ស័យ៤នាក់

១-ឈ្មោះ សា បុត្រ ភេទប្រុស  អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ)

​២-ឈ្មោះ​ សុំ វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ​ ជាតិខ្មែរ នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ​ ខេត្តកំពង់ចាម​(លទ្ធផលធ្វេីតេស្តវិជ្ជមាន)។

៣-ឈ្មោះ ជួប សុភី​ ភេទប្រុស អាយុ២៧ឆ្នាំ​ នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្តវិជ្ជមាន)។

៤-ឈ្មោះ រុណ​ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ​ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ត កំពង់ចាម (លទ្ធផលធ្វើតេស្តវិជ្ជមាន) ។ រឹបអូសវត្ថុតាង ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ករណីទី២ ៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២១ និង១០នាទី​ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយ កម្លាំងជំនាញ​អធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ១៩៤១តព្រ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ​ចេញ​ដោយលោក សួន សំណាង ចៅក្រម ជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម ឲ្យឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ហឿន ហុង ភេទ​ប្រុស អាយុ១៧ឆ្នាំ​ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ករណីទី៣ ៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី​​ កម្លាំងជំនាញអធិការដ្ឋាននគរ​បាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ បានចុះល្បាត​និង​បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅចំណុចភូមិ​បុសពោធិ៍ ឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនសង្ស័យឈ្មោះ ផុន ផា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិបុសពោធិ៍ ឃុំមេសរជ្រៃ​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែកបក្សពួកបានរត់គេចខ្លួនបាត់ ដោយយប់ងងិត។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន១កញ្ចប់តូច និងឧបករណ៍សេពគ្រឿងញៀនមួយ សម្រាប់។

ករណីទី៤ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០០និង៣០នាទី​ រំលងអធ្រាត្រ នៅចំណុចក្លិបកម្សាន្ត​យីហោ ហ្គោល ស្ថិតក្នុងភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ជំនាញការិយា​ល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍​ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុស​ច្បាប់​នូវសារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រី១នាក់ ។

១-ឈ្មោះ ថា ស្រីអែម ភេទស្រី  អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

​២-ឈ្មោះ​ ធន់ ស៊ីថន ភេទប្រុស អាយុ១៩ឆ្នាំ​ ជាតិខ្មែរ នៅភូមិវាលលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចាប់យកវត្ថុតាង ថ្នាំញៀន១កញ្ចប់តូច និងប្រាក់ញុះញង់ចំនួន ៥ដុល្លា ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿង

ករណីទី៥ ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣៥នាទី កម្លាំង ជំនាញនៃអធិការដ្ឋាននគរ​បាលស្រុកចំការលើ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុំ ធន់ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បាន​ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវ លេខ៧១A ភូមិតាប៉ុម ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ធ្វើការបង្ក្រាបឃាត់ ខ្លួនសង្ស័យចំនួន២នាក់ ។

១-ឈ្មោះ រស់ ធារ៉ា ហៅខ្មៅ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្នល់បែក​លិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

២-ឈ្មោះ វីន សុខវន្ដ ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចាប់យកវត្ថុតាងថ្នាំញៀន១កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងដកហូតម៉ូតូ​១គ្រឿង ។

ក្រោយសួរចម្លើយជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញអធិការដ្ឋាន សហការជា មួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក ចុះប្រតិបត្តិការបន្តឃាត់ខ្លួនជនសង្ស័យបាន៤ នាក់បន្ថែមទៀត នៅវេលាម៉ោង២១និង៥៥នាទី ។

ជនសង្ស័យចំនួន៤នាក់មានឈ្មោះ

១-ឈ្មោះ យឹម សុខចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុក ចំការ​លើ ខេត្តកំពង់ចាម (ម្ចាស់ផ្ទះ) ។

២-ឈ្មោះ សុខ ណា ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ

៣-ឈ្មោះ  វីន ជីវន្ដ ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរ

៤-ឈ្មោះ សួន ប្រុសពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ ទាំង០៣នាក់ មានទីលំនៅភូមិ៣៣ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន១កញ្ចប់តូច ឧបករណ៍សេពគ្រឿងញៀន១ ថង់ប្លាស្ទិចសំរាប់វិចខ្ចប់គ្រឿង ញៀនមួយចំនួន ទូរស័ព្ទដៃ៥គ្រឿង កាំបិតចុងស្រួច(ដាវ)០១ដើម និងដកហូតម៉ូតូ០២ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងសមត្ថកិច្ចបានកសាងសំណុំឯកសារបញ្ជូនចាត់ការបន្តតាមនីតិវិធី ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print