ស្ពានតផ្ជាប់​កូរ៉េខាងជើងនិងចិន ត្រូវបានបិទចរាចរណ៍

ចែករំលែក៖

ស្ពានតែមួយគត់ដែលតភ្ជាប់ពីព្រំដែន រវាងកូរ៉េខាងជើង និង ចិនត្រូវបានបិទទ្វា​រជាបណ្តោះអាសន្ន ដើម្បីឲ្យភាគីកូរ៉េខាងជើង ធ្វើការជួសជុល ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ចាក់ថា ស្ពានខាងលើ និងដំណើរការឡើងវិញ​ក្រោយការជួសជុល ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ចាក់ថា ស្ពានខាងលើ នឹងត្រូវជួសជុលប៉ុន្មានថ្ងៃ  ប៉ុន្តែមិនបានបញ្ចាក់ព័ត៌មានលម្អិត ស្តីពីការបិទនោះឡើយ ហើយក៏មិនបានប្រកាសឲ្យដឹងជាមុននោះដែរ។

ស្ពានតភ្ជាប់ប្រទេសទាំងពីរ មានប្រវែង​ជិត​១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេង​ជាប់ខេត្ត​ ដានដុងប្រទេសចិននិងខេត្ត​sinuiju ​ប្រទេសកូរ៉េខាងជើង ជាស្ពានដែលដឹកជញ្ជូន​ទំនិញ​និងអ្នកទេសចរណ៍រហូតដល់ទៅ​៨០ភាគរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង ប្រឈមមុខតានតឹង ប៉ុន្មានខែចុងក្រោយនេះ ក្រោយពេលចិន​បានចូលរួមដាក់ទណ្ឌកម្ម​កូរ៉េខាងជើង  ទៅលើកម្មវិធីបរមាណូរបស់ប្រទេសនេះ​ ជាការអនុវត្តន៍តាមសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ចិន​ មេដឹកនាំកូរ៉េខាងជើង បានសម្រេចចេញបញ្ចាឲ្យពលករកូរ៉េខាងជើង ជាង ៣មឺននាក់កំពុងធ្វើការនៅក្នុងប្រទេសចិន វិលត្រឡប់មកប្រទេសវិញ ឲ្យបានមុន ថ្ងៃទី ៨ខែមករាឆ្នាំ​២០១៨។

តាមការសន្និដ្ឋាន នៅពេលនេះមាន ពលករកូរ៉េខាងជើង​ប្រមាណពី​២-៣មឺននាក់កំពុងធ្វើការនៅក្នុងប្រទេសចិន ក្នុងនោះមាន​​២ពាន់នាក់ធ្វើការនៅក្នុងវិស័យ ភោជនីយដ្ឋាន ក្រៅពីនេះធ្វើការនៅក្នុងក្រុមហ៊ុន ចិន នៅជាប់ព្រំដែន។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរកូរ៉េខាងជើង ថ្មីៗនេះបាន អំពាវនាវឲ្យមានបណ្តាញសន្ទនាថ្មីមួយ ដើម្បីពិភាក្សាជាមួយអង្គការ សហប្រជាជាតិ ប៉ុន្តែ ក្រុមប្រឆាំងរបស់សហរដ្ឋអាមេរិក បានធ្វើការជំទាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពដដែលបានប្រាប់សារព័ត៌មានក្យូដូថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបើកការ សន្ទនានៅពេលដែលរដ្ឋមន្ត្រីការបរទេស របស់ខ្លួនលោក រី យ៉ុងហូ បានជួបជាមួយអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅការិយាល័យកណ្តាល យូអិន នៅញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា។

វាត្រូវបានគេជឿថា ប្រទេសផ្ដាច់ការកូរ៉េខាងជើង ចង់ប្រើឆានែលសន្ទនាជាមួយ​លេខាធិការ​ដ្ឋានយូអិន ដើម្បីជំទាស់ថា ជុំនៃដំណោះស្រាយការដាក់​ទណ្ឌកម្មរបស់​ក្រុមប្រឹក្សាសន្តិសុខ​លើបញ្ហានេះ គឺអយុត្តិធម៌៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print